លក្ខណៈ ពិសេស របស់​សត្វ ជី​រ៉ា​ហ្វ ដែលមាន កវែង​បំផុត​

22-September-2015 | ដោយ dara

​វិទ្យាសាស្ត្រ​៖ សត្វ​ជី​រ៉ា​ហ្វ គឺ​សត្វ​ដ៏​ខ្ពស់បំផុត នៅក្នុង​ចំណោម​សត្វ ទាំងអស់​។ ទ្រង់ទ្រាយ នឹង​កា​រក កើតឡើង​ដ៏​ចម្លែក​របស់​សត្វ​ជី​រ៉ា​ហ្វ​គឺ មាន​តួនាទី​យ៉ាងសំខាន់​បំផុត នៅក្នុង​ការ ស្វែងរក​អាហារ ប្រចាំថ្ងៃ​របស់​វា​។​

​សត្វ​ប្រភេទ​នេះ​ស៊ី​តែ​រុក្ខជាតិ​មួយគត់ ហើយ​ជាធម្មតា​វា​តែងតែ​ប្រើ ក​និង អណ្តាត​របស់​វា ក្នុងការ​ត្របាក់ យក​ស្លឹកឈើ ឬ ស្មៅ​ដែល​ស្ថិតនៅក្នុង​តំបន់​ត្រូពិច​។ ជាមួយគ្នានេះដែរ អណ្តាត​របស់​វា​មាន​ប្រវែង ៤៦ សង់ទីម៉ែត្រ ហើយ​អណ្តាត​របស់​វា​ត្រូវបាន​ប្រើប្រាស់ យ៉ាង​ជំនាញ​បំផុត ក្នុងការ​ជ្រើសរើស យក​ស្លឹក ណា​ដែល​តូច​បំផុត​ពី​រុក្ខជាតិ​មាន​បន្លា ហើយ​មិន​ឲ្យ​មុត​ឡើយ​។​

​មិនតែប៉ុណ្ណោះ វា​ក៏មាន​បបូរមាត់​វែង​នៅ​ពីលើ​ផងដែរ ដើម្បី​ងាយស្រួល​កាច់​ស្លឹក និង គ្រលាស់​ចូល មាត់​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ ប្រសិនបើ​វាច​ង់​ផឹកទឹក វា​ត្រូវ ប្រកាន់យក​ជំហរ ពិសេស​មួយ ដោយ​ការ​កន្ធែកជើង​ចេញពី​គ្នា ដើម្បី​អាច​ឲ្យ​វា​ឈោង ចុះក្រោម​ដល់ទី​តាំង​ដែល មានទឹក​នោះ​៕​

ចំនួនអ្នកទស្សនា

    19538427

  • ថ្ងៃនេះ1181
  • ម្សិលមិញ1951
  • សប្តាហ៍នេះ3141
  • ខែនេះ56041
  • ឆ្នាំនេះ310981
  • សរុប19538427