សិង្ហបុរី ៖ គិលានុដ្ឋាយិកា ជនជាតិហ្វីលីពីនម្នាក់ ត្រូវបានតុលាការ កាត់ទោស ឲ្យជាប់គុក ៤ខែ នៅក្នុងប្រទេស សិង្ហបុរី កាលពីថ្ងៃចន្ទម្សិលមិញនេះ ពីបទប្រមាថមើលងាយ និង និយាយមិន ល្អអំពី ជនជាតិសិង្ហបុរីតាមបណ្តាញទំនាក់ទំនងសង្គមអនឡាញមួយ។ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូចេញផ្សាយនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៥។
លោក អេដ ម៉ុដហ្សែល ប៊ែឡូអេឡូ អាយុ២៩ឆ្នាំ ធ្វើការជាគិលានុបដ្ឋាយិកាម្នាក់នៅក្នុង មន្ទីរពេទ្យ តាន តុកសេង ប្រទេសសិង្ហបុរី បានបង្ហោះមតិយោបល់របស់ខ្លូននៅក្នុងគេហទំព័រ សង្គមនយោបាយ ដ៏ល្បីល្បញមួយរបស់ប្រទេសសិង្ហបុរី កាលពីខែមករាដើមឆ្នាំនេះ ដោយ គិលានុបដ្ឋាយិកាម្នាក់នេះ បាននិយាយថា “ជនជាតិសិង្ហបុរីគឺសុទ្ធតែជាអ្នក បរាជ័យនៅក្នុងទឹកដីខ្លួនឯង។”
លោក អេដ ក៏បានបន្តទៀតថា " ពួកយើងនឹងយកការងាររបស់ពួកគេ អនាគតរបស់ពួកគេ ស្ត្រីរបស់ ពួកគេ ក្នុងពេលឆាប់ៗនេះ។ ជាងនេះទៅទៀត ពួកយើងនិងដេញជនជាតិសិង្ហបុរី ឥតប្រយោជន៍ ទាំងអស់នោះចេញពីប្រទេសរបស់ពួកគេ។ ប្រទេសសិង្ហបុរី និងក្លាយជារដ្ឋ ថ្មីរបស់ជនជាតិហ្វីលីពីន។"
ជាមួយគ្នានេះដែរ ទូរទស្សន៍ព័ត៌មាន state-run, និង Channel NewsAsia បានធ្វើសេចក្តី រាយ ការណ៍ថា គិលានុបដ្ឋាយិកាម្នាក់នេះ ត្រូវបានផ្តន្ទាទោសក្នុងបង្ហោះពាក្យ ប្រមាថមើល ងាយដែល បានធ្វើឲ្យជនជាតិសិង្ហបុរីទាំងអស់មិនសប្បាយចិត្ត នឹង មានភាពក្តៅក្រហាយ យ៉ាងខ្លាំង។ មិនតែ ប៉ុណ្ណោះ បុរសម្នាក់នេះ ក៏បានជាប់ទោសពីបទ ផ្តល់ព័ត៌មានមិនពិត ដល់ប៉ូលីសផងដែរ៕