៥៤នាក់ស្លាប់ ដោយសារការបំផ្ទុះ គ្រាប់បែកជាច្រើនកន្លែង នៅ នីហ្សេរីយ៉ា

22-September-2015 | ដោយ dara

ឡាហ្គូស ៖ ប៉ូលិសនីហ្សេរីយ៉ា បានបញ្ជាក់កាលពីថ្ងៃចន្ទ ថា មនុស្សយ៉ាងហោចណាស់ក៏ ៥៤នាក់ដែរ បានស្លាប់ កាលពីយប់ ថ្ងៃអាទិត្យ នៅក្នុងការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងក្នុង ទីក្រុង ម៉ៃឌូហ្គូរិ របស់រដ្ឋ ប័រណូ ភាគពាយ័ព្យ ប្រទេសអាហ្វ្រិកមួយ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ ២០១៥ នេះទៀតថា ការផ្ទុះបានកើត ឡើងនៅតំបន់ឆ្លងកាត់ផ្សាររាត្រី អាជីឡារី ក្នុងទីក្រុង ម៉ៃឌូហ្គូរី ហើយនៅក្នុង នោះដែរ សាក្សីបានឃើញ ស្ត្រីជាអ្នកបំផ្ទុះគ្រាប់ បែកអត្តឃាត បានសម្រុកចូលទៅក្នុងហ្វូង មនុស្សក្នុងផ្សារ ដែលកំពុងណែនណាន់ តាន់តាប់ កាលពីវេលាម៉ោង ៧ និង ៤៥ នាទីល្ងាច ថ្ងៃអាទិត្យ សប្តាហ៍មុន។

អ្នកនាំពាក្យប៉ូលិសជាតិនីហ្សេរីយ៉ា លោក វិចទ័រ អ៊ីស៊ូគុ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មួយថា ការផ្ទុះដាច់ ដោយឡែកផ្សេងទៀត បានកើតឡើងនៅក្នុងពិធីបុណ្យបែបសាសនា អ៊ីស្លាម។ សរុបនៃការវាយប្រហារតែមួយថ្ងៃអាទិត្យនោះប៉ុណ្ណោះ មានមនុស្សចំនួន ៥៤នាក់ បាត់បង់ជីវិត និង រាប់សិបនាក់ ទៀតរងរបួស។ ប៉ូលិសបានដាក់ការសង្ស័យរួចទៅហើយ ទៅពួកសកម្មប្រយុទ្ធបូកូហារាំ ដែលតែងតែបង្កការវាយប្រហាររបៀបនេះ៕

ចំនួនអ្នកទស្សនា

    19550817

  • ថ្ងៃនេះ1281
  • ម្សិលមិញ3761
  • សប្តាហ៍នេះ15531
  • ខែនេះ68431
  • ឆ្នាំនេះ323371
  • សរុប19550817