ទីក្រុងឡុងដុង ទើបតែបញ្ចប់ការធ្វើតេស្តនូវប្រព័ន្ធថ្មីដែលអាចទាញយក ថាមពលអគ្គិសនីពីការចាប់ហ្វ្រាំងរបស់រថភ្លើង ដើម្បីអាចផ្គត់ផ្គង់ស្ថានីយបាន។
បច្ចេកវិទ្យាដែលគេបានប្រើនេះត្រូវបានគេហៅថាប្រព័ន្ធ បម្លែង។ ប្រព័ន្ធបម្លែងគឺធ្វើការចាប់យកនូវថាមពលដែលបានមកពីការចាប់ ហ្វ្រាំងរបស់រថភ្លើង រួចបម្លែងវាទៅជាថាមពលអគ្គិសនីដើម្បីផ្ដល់ទៅឲ្យស្ថានីយប្រើប្រាស់។
យោងតាមអាជ្ញាធរផ្នែកដឹកជញ្ជូននាទីក្រុងឡុងដុងបានឲ្យដឹងថា ប្រព័ន្ធនេះអាចទាញយកថាមពលបាន ១មេហ្គាវ៉ាត់ម៉ោងជារៀងរាល់ថ្ងៃ ដែលថាមពលនេះគ្រប់គ្រាន់នឹងផ្គត់ផ្គង់ស្ថានីយធំៗដូចជា Holborn បានរយៈពេលពីរថ្ងៃ។ ជាមួយនឹងថាមពលនេះផងដែរទីក្រុងឡុងដុងអាចកាត់បន្ថយការចំណាយបាន ៥ភាគរយទៅលើថ្លៃភ្លើងប្រចាំឆ្នាំដែលគិតជាទឹកប្រាក់ស្មើនឹង៩ លានដុល្លារ។
ផលប្រយោជន៍មួយទៀតដែលគេទទួលបានពីប្រព័ន្ធ បម្លែងនេះគឺវាអាចទប់ស្កាត់រថភ្លើងកុំឲ្យបម្លែងថាមពលដែលបានពីការចាប់ហ្វ្រាំងទៅជាថាមពលកម្ដៅ។ ធម្មតាថាមពលកម្ដៅនេះគឺបានសាយភាយពាសពេញរូងក្រោមដីនាទីក្រុង ឡុងដុង ដែលនេះតម្រូវឲ្យមានការដំឡើងម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងដើម្បី ទប់ទល់កម្ដៅ។
អាជ្ញាធរផ្នែកដឹកជញ្ជូននាទីក្រុងឡុងដុងបានឲ្យដឹងបន្ថែមថា ទីក្រុងឡុងដុងនឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធបម្លែងមួយនេះគ្រប់ ស្ថានីយទាំងអស់ចាប់ពីពេលនេះតទៅ៕
ប្រភព៖ ScienceAlert , sabay