នារីម្នាក់បានអះអាងថានាងត្រូវបានគេប្លុកចោលមិនអាចប្រើគណនី Facebook បាន ដោយសារតែឈ្មោះនាងគឺ Isis Anchalee ដែលផ្ដើមចេញពីឈ្មោះ “Isis”។
កញ្ញាវ័យ២២ឆ្នាំបាននិយាយថា៖ “ក្រុមហ៊ុន Facebook គិតថាខ្ញុំគឺជាជនភេរវកម្មម្នាក់។ ជាក់ស្ដែងទោះបីខ្ញុំផ្ញើរូបលិខិតឆ្លងដែនទៅខាង ក្រុមហ៊ុនក៏មិនគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការបើកគណនីឲ្យ ខ្ញុំប្រើប្រាស់វិញបានដែរ”។
កញ្ញា Isis Anchalee ដែលធ្លាប់ជាអ្នកចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីស្ត្រី ធ្វើការក្នុងវិស័យវិស្វកម្មផ្នែកព័ត៌មានវិទ្យា ថ្មីៗនេះក៏បានសរសេរបង្ហាញពីអារម្មណ៍ត្អូញត្អែរតាមបណ្តាញ សង្គម Twitter របស់ខ្លួនផងដែរ ស្របពេលនោះមានអ្នកជួយចូលរួមបញ្ចេញមតិយោបល់ដល់ Isis Anchalee ថាមានមនុស្សផ្សេងទៀតក៏ជួបបញ្ហាដូច កញ្ញា Isis Anchalee ដែរ។ ចំណែកអ្នកផ្សេងទៀតបាននិយាយលើកទឹកចិត្ត នូវអ្វីដែលនាងអាចជួយ Isis Anchalee បាន។
បញ្ហានេះមិនមែនជាលើកទី១មួយនោះទេ កាលពីដើមឆ្នាំ២០១៥នេះ ប្ដីប្រពន្ធមួយគូមកពីរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក បានឲ្យដឹងថា ពូកគេត្រូវបានគេប្លុកក្នុង Facebook មិនឲ្យប្រើប្រាស់ដោយផ្ញើរូបថតក្នុងបណ្ណសម្គាល់ខ្លួនរបស់ពួកគេ ដែលបញ្ជាក់ពីឈ្មោះ “Avatar” ទើបអនុញ្ញាតឲ្យប្រើប្រាស់បាន៕
ប្រភព៖ techinsider , sabay