ក្រោយ​មាន​ហេតុការណ៍​​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​ ក្រុមហ៊ុន​រៀបចំ​ដំណើរ​ទេសចរណ៍​ធំៗ​រុស្ស៊ី​ ​លុបចោល​កញ្ចប់​ដំណើរ​កម្សាន្ត​ទៅ​​ទួរគី

27-November-2015 | ដោយ មួយឡា

ក្រុមហ៊ុន​រៀបចំ ​ដំណើរ​ទេសចរណ៍​ធំៗ​របស់​រុស្ស៊ី​ ​បាន​ប្រកាស​​លុបចោល​ការរៀបចំ​កញ្ចប់​ដំណើរ​កម្សាន្ត​ជាច្រើន​របស់​ខ្លួន​​ ទៅ​កាន់​ប្រទេស​ទួរគី​ ​​ក្រោយ​ពេល​មាន​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​កាល​ពី​ព្រឹក​ថ្ងៃ ​អង្គារ​កន្លង​ទៅ​។

​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន​របស់​រុស្ស៊ី ​មាន​ដូចជា​ Pegas Touristik, Natalie Tours, Biblio Globus​ ​និង​ Tez Tour​ ​បាន​ប្រកាស​ព្រមៗ​គ្នា​ថា ​ក្រុម​ហ៊ុន​របស់​ខ្លួន​​បញ្ចប់​កញ្ចប់​ដំណើរ​កម្សាន្ត​ពី​ប្រទេស​រុស្សី​ ទៅកាន់​ទួរគី ​ដែល​នាំ​ឲ្យ​​​ទួរគី​រង​នូវ​​ផល​ប៉ះពាល់​ខ្លាំង​​​។

​​​​ជនជាតិ​រុស្ស៊ី​ ​គឺជា​ភ្ញៀវ​ទេសចរ​សំខាន់​បំផុត​របស់​ទួរគី​ ​ហើយ​ប្រទេស​នេះ​ក៏​ពឹង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​ ​ពោល​គឺ​ស្មើ​នឹង​​១១​ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​​​មាន​តម្លៃ​១៧០ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

​​ក្រោយ​ពេល​មាន​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​​​​នៅ​ក្បែរ​ ព្រំដែន​ស៊ីរី-ទួរគី​ភ្លាម ​លោក​​Sergey Lavrov​  រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​សម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ ប្រទេស​ទួរគី​ ​ហើយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​តានតឹង​ខ្លាំង​៕

ប្រភព៖ www.rt.com , bizkhmer

 

ចំនួនអ្នកទស្សនា

    19550247

  • ថ្ងៃនេះ711
  • ម្សិលមិញ3761
  • សប្តាហ៍នេះ14961
  • ខែនេះ67861
  • ឆ្នាំនេះ322801
  • សរុប19550247