មហាសេដ្ឋីអារ៉ាប៊ីសាអូឌីត ចំណាយជាង ២ពាន់លានដុល្លារ សង់​អគារ​ខ្ពស់​ជាង​គេ​បំ​ផុត​លើ​ពិ​ភព​លោក​

30-November-2015 | ដោយ មួយឡា

ក្រុមហ៊ុន Kingdom Holding Co. គ្រប់គ្រងដោយមហាសេដ្ឋីអារ៉ាប៊ីសាអូឌីត លោក Alwaleed bin Talal នឹង​សាង​សង់​អគារ​ខ្ពស់​ ជាង​គេ​បំផុត​លើ​ពិភពលោក​ ដែល​មាន​កម្ពស់​ ១៧០ជាន់​ ដោយ​ចំ​ណាយ​ប្រាក់​ប្រមាណ​ ២ពាន់​លាន​ដុល្លារ​អាមេរិក​ ដោយ​ចាប់​ដៃ​គូ​ ជា​មួយ​ក្រុម​ហ៊ុន​ Alinma Investment

អគារដ៏ខ្ពស់បំផុតនេះ មានឈ្មោះថា Jeddah TowerKingdom Tower​ ដែលស្ថិតក្នុងទីក្រុង ទន្លេក្រហម ហើយ​អគារ​នេះ មានកម្ពស់ លើសពី ១គីឡូម៉ែត្រ ដែលខ្ពស់ជាង អគារខ្ពស់ជាងគេបង្អស់ ឈ្មោះថា Burj Khalifa របស់​ប្រទេស​ឌូបៃ​ ទៅទៀត។

កាលពីមុន ការសិក្សាពីតម្លៃអគារនេះ ត្រូវបានប៉ាន់ស្មាន អស់ប្រហែលជា ១,២ពាន់លានដុល្លារអាមេរិក តែប៉ុណ្ណោះ ហើយបច្ចុប្បន្ន ទឹកប្រាក់ប្រមាណ ២,២ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ដំណាក់កាលដំបូង នៃគម្រោង Jeddah Economic City ដែលជាគម្រោងទីក្រុងព័ទ្ធជុំវិញ ប៉ែកខាងជើងនៃអគារនេះ។

គម្រោងនេះ នឹងមាន សណ្ឋាគារ បន្ទប់អាផាតមិន និងការិល័យ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខ ៕

ប្រភព៖ businesscambodia

 

ចំនួនអ្នកទស្សនា

    19587487

  • ថ្ងៃនេះ3711
  • ម្សិលមិញ4091
  • សប្តាហ៍នេះ3711
  • ខែនេះ23781
  • ឆ្នាំនេះ360041
  • សរុប19587487