IMF អនុម័ត​ទទួល​យក​ប្រាក់​យ័នរបស់​​ចិន ​ជា​រូបិយប័ណ្ណ​បម្រុង​របស់​ខ្លួន​

03-December-2015 | ដោយ មួយឡា

មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​ បាន​សម្រេច​អនុម័ត​ទទួល​យក​ប្រាក់​យ័ន​របស់​ចិន​ ជា​រូបិយប័ណ្ណ​បម្រុង​​​​របស់​ខ្លួន​ហើយ។ ​នេះ​​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg

​ប្រធាន​ក្រុម​ប្រឹក្សា​​ IMF ដែល​តំណាង​ឱ្យ​ប្រទេស​ចំនួន​ ១៨៨​ បាន​សម្រេច​​ថា​ ​ប្រាក់​យ័ន​​ ​អាច​បំពេញ​បាន​នូវ​បទដ្ឋាន​​ “ប្រើ​ប្រាស់​ដោយ​សេរី (freely usable”) ​ ហើយ​ប្រាក់​យ័ន​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​រូបិយប័ណ្ណ​មាន​​ សិទ្ធិ​ដក​ពិសេស​ (SDR) ​ជា​មួយ​នឹង​រូបិយប័ណ្ណ​​ដុល្លារ​ ​អឺរ៉ូ​ ផោន​ និង​យេន​​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១០​ IMF ​បាន​បដិសេធ​​ទៅ​លើ​ការ​ដាក់​បញ្ចូល​ប្រាក់​យ័ន​ដោយ​លើក​ហេតុផល​ថា​ មិន​ទាន់​អាច​បំពេញ​បទដ្ឋាន​របស់​ខ្លួន​បាន៕

ប្រ​ភព៖​​ Reuters , sportkh

 

ចំនួនអ្នកទស្សនា

    19588907

  • ថ្ងៃនេះ351
  • ម្សិលមិញ4771
  • សប្តាហ៍នេះ5131
  • ខែនេះ25201
  • ឆ្នាំនេះ361461
  • សរុប19588907