រុស្ស៊ី បានស្វាគមន៍រាល់ចំណាត់ការទាំងឡាយណា ដែលប្រឆាំងនឹងក្រុមរដ្ឋឥស្លាមក្នុងប្រទេសស៊ីរី ក្រោយពេលដែលសភាអង់គ្លេសបានសម្រេចឲ្យទ័ពអាកាសរបស់ខ្លួន វាយប្រហារកំទេចពួកជ្រុលនិយមនៅស៊ីរី។
សភារបស់អង់គ្លេសបាន អនុម័តកាលពីថ្ងៃពុធឲ្យមានការវាយប្រហារប្រឆាំងនឹងក្រុម ISIS ក្នុងប្រទេសស៊ីរី តាមរយៈការបោះឆ្នោតដោយសម្លេង៣៩៧ ទល់ ២២៣ ហើយប៉ុន្មានម៉ោង ក្រោយមក យន្តហោះចម្បាំងរបស់អង់គ្លេសក៏បានបើកការវាយប្រហារដំបូងរបស់ខ្លួន តែម្តង។
បច្ចុប្បន្ន រុស្ស៊ីជាប្រទេសដែលដើរតួសំខាន់បំផុត ក្នុងការវាយប្រហារកំទេចក្នុងប្រទេសស៊ីរី បើទោះបីជាជាទើបតែបានធ្វើក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែវិសាលភាពនៃបេសកកម្មរបស់រដ្ឋាភិបាលក្រុងមូស្គូ គឺធំជាងអ្វីបានអាមេរិកបានធ្វើជាងមួយឆ្នាំមកនេះទៅទៀត៕
ប្រភព៖ www.rt.com , bizkhmer