ប្រជាជន ២ភាគ៣ ក្នុងប្រទេសរុស្ស៊ី ចង់ឲ្យ លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ីកាន់អំណាចបន្តទៀត ក្រោយការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ នេះបើតាមការស្ទង់មតិរបស់មជ្ឈមណ្ឌល Levada ដែលជាភ្នាក់ងារស្រាវជ្រាវឯករាជ្យរបស់រុស្ស៊ី។
ថ្វីត្បិតតែ លោក វ្លាឌីមៀ ពូទីន (Vladimir Putin) កាន់អំណាចជាយូរឆ្នាំ និង បានប្រើអំណាចផ្ដាច់ការខ្លាំងក្នុងប្រទេសស៊ីរីក្តី ប៉ុន្តែបើផ្អែកតាមការស្ទង់មតិរបស់មជ្ឈមណ្ឌល Levada បង្ហាញថា ប្រជាជនរុស្ស៊ីភាគច្រើននៅតែមានភាពជឿជាក់លើ លោក ពូទីន ហើយចង់ឲ្យលោកកាន់តំណែងបន្តទៀត ខណៈមានមនុស្សតិចតួចប៉ុណ្ណោះចង់ឲ្យអ្នកថ្មីកាន់តំណែងនេះ។
ការគាំទ្រមកលើរូបប្រធានាធិបតីនេះ គឺកើនឡើងខ្លាំងក្រោយពេលមានការព្យាយាមទាញតំបន់គ្រីមៀរបស់ ប្រទេសអ៊ុយក្រែន ឲ្យចូលជាដែនដីរបស់រុស្ស៊ី ហើយនឹងចំណាត់ការរបស់លោក ពូទីន ក្នុងការប្រឆាំងនឹងក្រុមឥស្លាមជ្រុលនិយមក្នុងប្រទេសស៊ីរីនា ពេលថ្មីៗនេះ៕
ប្រភព៖ www.rt.com , bizkhmer