ហាងកាហ្វេមួយស្ថិតនៅកណ្ដាលទីក្រុងប៉ារីសប្រទេសបារាំង ដែលទទួលរងការវាយប្រហារដោយពួក ISIS និងបានសម្លាប់មនុស្ស៥នាក់បានចាប់ផ្ដើមបើកលក់ដូរឡើងវិញ។
ហាងកាហ្វេដែលមានឈ្មោះថា A La Bonne Biere បានបើកលក់វិញកាលពីថ្ងៃសុក្រម្សិលមិញ។ ក្នុងថ្ងៃបើកសារជាថ្មីនោះដែរ Audrey Bily ដែលជាម្ចាស់ហាងបាននិយាយថា៖ “ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នាដែលបានគាំទ្រពួកយើងតាមសម្ដី និងការលួងលោមផ្សេងៗ។ សាររបស់អ្នកទាំងអស់គ្នាបានជួយពួកយើងច្រើនមែនទែន។ ពួកយើងបានធ្វើការរៀបចំរបស់របរខ្លះនៅក្នុងហាង និងលាបពណ៌ជញ្ជាំងឡើងវិញ ដើម្បីលុបបំបាត់សុបិនអាក្រក់កន្លងទៅ”។
ហាងកាហ្វេ A La Bonne Biere គឺជាគោលដៅមួយក្នុងចំណោមកន្លែងផ្សេងទៀតនៃកណ្ដាលទីក្រុងប៉ារីស ដែលក្រុម ISIS បានវាយប្រហារនៅថ្ងៃទី ១៣ ខែ វិច្ឆិកា៕
ប្រភព៖ dailymail , sabay