ស្ត្រី កុលសម្ព័ន្ធ Yazidi ដែលបានគេចខ្លួនរួចពីក្រុមរដ្ឋឥស្លាមជ្រុលនិយម ISIS ម្នាក់បានអះអាងប្រាប់សារព័ត៌មានថា មានស្ត្រីរាប់រយនាក់បានសម្លាប់ខ្លួនដើម្បីគេចឱ្យផុតពីការ ធ្វើជាទាសករផ្លូវភេទ។
ស្ត្រីម្នាក់នោះបានបញ្ជាក់ប្រាប់ដូច្នេះថា ៖«ខ្ញុំមានរូបភាពស្ត្រីដែលបានសម្លាប់ខ្លួនមួយចំនួន…នៅពេលដែល ពួកគេបាត់បង់ក្ដីសង្ឃឹមពីការជួយសង្គ្រោះ និងនៅពេលដែលពួកគេត្រូវបានក្រុម ISIS លក់ និងចាប់រំលោភជាច្រើនដង…ខ្ញុំគិតថា មានប្រហែល ១០០នាក់។ យើងបានទំនាក់ទំនងជាមួយគេអស់ហើយពេលនេះ»។
ស្ត្រីម្នាក់នោះមានឈ្មោះថា Ameena Saeed Hasan ដែលទើបនឹងទទួលបានរង្វាន់ពីសហរដ្ឋអាមេរិកលើការងារផ្សព្វផ្សាយ ពីបញ្ហាដែលក្រុមស្ត្រី Yazidi កំពុងប្រឈម៕
ប្រភព៖ http://www.christianpost.com/ , bizkhmer