កប៉ាល់របស់ប្រទេសអេស្ប៉ាញឈ្មោះ San Jose ដែលបានលិចជាយូរមកហើយ ត្រូវបានប្រទេសកូឡុំប៊ីរកឃើញកាលពីពេលថ្មីៗនេះ។
កប៉ាល់នោះដឹកពេញទៅដោយ មាស ប្រាក់ និងរបស់មានតម្លៃផ្សេងៗទៀត ដែលបានលិចកាលពីឆ្នាំ១៧០៨។ បីរយប្រាំពីរឆ្នាំក្រោយ គេបានរកឃើញកប៉ាល់នេះនៅឆ្នេរ Cartagena នៃប្រទេសកូឡុំប៊ី។ នេះបើតាមការអះអាងពីរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី។
យោងតាមការចុះផ្សាយរបស់ CNN ក្រុមហ៊ុនរុករកសមុទ្របានវាយតម្លៃថា របស់មានតម្លៃនៅលើកប៉ាល់នោះមានតម្លៃប្រហែល ១៧ពាន់លានដុល្លារ។ នេះជាកប៉ាល់ដែលលិចផ្ទុករបស់មានតម្លៃច្រើនជាងគេបំផុត៕
ប្រភព៖ CNN , bizkhmer