PlanetSolar គឺជានាវាដើរដោយថាមពលព្រះអាទិត្យធំជាងគេបំផុតនៅលើពិភពលោក ហើយនាវានេះត្រូវបានរចនាឡើងយ៉ាងពិសេសដោយក្រុមហ៊ុនអាល្លឺម៉ង់ LOMOcean Design។
នាវានេះមានបណ្តោយ៣៥ម៉ែត្រដែលក្រាលដោយបន្ទះលោហៈ បង្កើតថាមពលព្រះអាទិត្យលើផ្ទៃទំហំ៥០០ម៉ែត្រក្រឡា ដែលអាចបញ្ចេញថាមពលបានក្នុងកម្រិត៩៣kW និងស្រូបថាមពលបានក្នុងកម្រិត ៤៨០kW នៅពេលថ្ងៃ។
នាវានេះត្រូវបានបំពាក់ ដោយអាគុយទម្ងន់៨.៥តោននៅគ្រោងឆ្អឹងទាំងពីរនៃនាវា ដែលអាគុយនេះអាចអោយនាវារត់បាន២៥គីឡូម៉ែតត្រក្នុង១ម៉ោង។
នាវា PlanetSolar ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ជានាវាកម្សាន្តដ៏ប្រណីតមួយរបស់ ពិភពលោក ហើយចំណាយលុយអស់១២.៥លានអីរ៉ូក្នុងការផលិតវាឡើង៕
ប្រភព៖ ann