១, លោក John Locke
កើតនៅក្នុងឆ្នាំ១៦៣២ និងស្លាប់ទៅវិញនៅក្នុងឆ្នាំ១៧០៤ លោក John Locke គឺជាទស្សនវិទូដ៏មានឥទ្ធិពល និងល្បីល្បាញមួយរូបរបស់អង់គ្លេស និងត្រូវបានគេចាត់ទុកថា ជាសេដ្ឋកិច្ចវិទូមួយរូបដែលបានត្រួសត្រាយផ្លូវបង្កើត ទ្រព្យសម្បត្តិឯកជន (Private Property) ឡើងសម្រាប់ពិភពលោកទាំងមូល។
២, លោក David Ricardo
លោក David Ricardo បានកើតនៅក្នុងឆ្នាំ១៧៧២ និងស្លាប់ទៅវិញនៅក្នុងឆ្នាំ១៨២៣។ គាត់គឺជាអ្នកសេដ្ឋកិច្ចនយោបាយដ៏មានឥទ្ធិពលមួយរូបរបស់ អង់គ្លេស ដែលបានបង្កើតទ្រឹស្ដីសំខាន់ៗអំពីការការធ្វើពាណិជ្ជកម្មដោយសេរី (Free Trade) និងការបង្កើតឡើងដំបូងនូវរបបមូលធននិយម (Capitalism) នៅលើសាកលលោក។
៣, លោក Irving Fisher
កំពូលអ្នកសេដ្ឋកិច្ចអាមេរិក លោក Irving Fisher បានកើតនៅក្នុងឆ្នាំ១៨៦៧ និងស្លាប់ទៅវិញនៅក្នុងឆ្នាំ១៩៤៧។ គាត់ត្រូវបានគេចាត់ទុកថា ជាសេដ្ឋកិច្ចវិទូដ៏ល្បីល្បាញជាពិសេសនៅក្នុងសតវត្សទី២០ ដែលបានបង្ហាញទ្រឹស្ដីសំខាន់ៗជុំវិញអតិផរណា ប្រាក់បំណុល (Debt Deflation) និង គោលនយោបាយសេដ្ឋកិច្ច (Economic Policy) ជាច្រើនទៀត។
៤, លោក Joseph Schumpeter
មិនខុសពីលោក Irving Fisher ទេ លោក Joseph Schumpeter គឺជាសេដ្ឋកិច្ចវិទូជនជាតិអូទ្រីសកូនកាត់អាមេរិកដ៏មានឥទ្ធិពលនៅ ក្នុងសតវត្សទី២០។ កើតនៅក្នុងឆ្នាំ១៨៨៣ និងស្លាប់នៅក្នុងឆ្នាំ១៩៥០ លោក Joseph បានបង្កើតគោលការណ៍ពិសេសសម្រាប់ជំនួញពាណិជ្ជកម្មដូចជា វដ្តពាណិជ្ជកម្ម (Business Cycles) ជាដើម។
៥, លោក Friedrich A. Hayek
បានកើតនៅក្នុងឆ្នាំ១៨៩៩ និង បានស្លាប់នៅក្នុងឆ្នាំ ១៩៩២។ លោក Friedrich A. Hayek មានដើមកំណើតជាជនជាតិអូទ្រីស ដែលជាសេដ្ឋកិច្ចវិទូដ៏ល្បីល្បាញម្នាក់ទៀតដែលបានយកគោលការណ៍ ប្រជាធិបតេយ្យ (Democracy) និងទីផ្សារសេរី (Free Markets) ជាសំខាន់សម្រាប់ការអភិវឌ្ឍជាតិ ប្រឆាំងទៅនឹងអ្នកសង្គមនិយម (Socialist) នៅអំឡុងពាក់កណ្តាលសតវត្សទី២០។
៦, លោក Alan Greenspan
លោក Alan Greenspan គឺជាសេដ្ឋកិច្ចវិទូដ៏ល្បីល្បាញមួយរូបរបស់អាមេរិកដែលបានកើតនៅ ក្នុងឆ្នាំ១៩២៦។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួសត្រាយឲ្យមានគំរូ ម៉ាក្រូសេដ្ឋកិច្ច (Macro-Economist Model) និងការព្យាករណ៍សេដ្ឋកិច្ចជាជំនាញពិសេសរបស់គាត់សម្រាប់រដ្ឋាភិបាល សហព័ន្ធអាមេរិក។
៧, លោក Milton Friedman
ទើបនឹងទទួលមរណភាពកាលពីឆ្នាំ២០០៦ ក្នុងអាយុ ៩៦ឆ្នាំ លោក Milton Friedman គឺជាអ្នកសេដ្ឋកិច្ចវិទូដ៏ល្បីមួយទៀតរបស់អាមេរិកដែលមាន បទពិសោធន៍ផ្នែកសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំក្នុងការ គាំទ្រឲ្យមានលំហូរទីផ្សារសេរី (Free Market Flow) និងកំណត់អំណាចរដ្ឋាភិបាលកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ក្រុមហ៊ុនឯកជន។
៨, លោក Karl Marx
ប្រិយមិត្តពិតជាធ្លាប់បានឭឈ្មោះសេដ្ឋកិច្ចវិទូជនជាតិអាល្លឺម៉ង់ រូបនេះ ដែលមានឥទ្ធិពលបំផុតនៅពាក់កណ្ដាលសតវត្សទី១៩។ កើតនៅក្នុងឆ្នាំ១៨១៨ និងស្លាប់នៅក្នុងឆ្នាំ១៨៨៣ លោក Karl Max ត្រូវបានគេចាត់ទុកថាជាបិតាសេដ្ឋកិច្ចវិទូសង្គមនិយម (Father of Socialist Economics) ដែលបានផ្ដល់ទ្រឹស្ដីសំខាន់ៗលើគោលការណ៍សេដ្ឋកិច្ច ពលកម្មការងារ និងការទំនាក់ទំនងរបស់វាទៅនឹងរបបមូលធននិយម។
៩, លោក John M. Keynes
មានដើមកំណើតជាជនជាតិអង់គ្លេស លោក John M. Keynes គឺជាអ្នកសេដ្ឋកិច្ចវិទូដ៏មានឥទ្ធិពលនៅក្នុងសតវត្សទី១៩។ កើតនៅក្នុងឆ្នាំ ១៨៨៣ និងស្លាប់នៅឆ្នាំ១៩៤៦ Keynes គឺជាអ្នកបង្កើតទ្រឹស្ដី និងការអនុវត្តផែនការម៉ាក្រូសេដ្ឋកិច្ចសម័យទំនើប (Modern Macro-economics) និងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
១០, លោក Adam Smith
Adam Smith បានកើតនៅក្នុងឆ្នាំ១៧២៣ និងស្លាប់នៅក្នុងឆ្នាំ១៧៩០។ លោកគឺជាទស្សនវិទូ និងជាបិតាសេដ្ឋកិច្ច (Father of Economics)ដ៏មានឥទ្ធិពលរបស់ប្រទេសស្កុតឡែន។ Adam Smith ឲ្យនិយមន័យសំខាន់ៗលើផលប្រយោជន៍ និងកម្មសិទ្ធិឯកជនដែលបុគ្គលគ្រប់រូបត្រូវទទួលបាននៅក្នុងសង្គម របស់ខ្លួន៕
ប្រភព៖ opposingviews , ann