ទួរគីបានចាប់ខ្លួន និង បណ្តេញក្រុមអ្នកសារព័ត៌មានរុស្ស៊ីជាច្រើននាក់ដែលព្យាយាមស៊ើបអង្កេត លើបញ្ហាជួញដូរប្រេងខុសច្បាប់រវាងក្រុម ISIS និងទួរគី ចេញពីប្រទេសរបស់ខ្លួន។
ជុំវិញបញ្ហានេះដែរ ប្រទេសរុស្ស៊ីបានថ្លែងថ្កោលទោសយ៉ាងខ្លាំងចំពោះ អ្វីដែលប្រទេសទួរគីបានធ្វើមកលើក្រុមអ្នកកាសែតជនជាតិរបស់ខ្លួននោះ។
រុស្ស៊ីកន្លងមក បានចោទទួរគីថា បានទិញប្រេងខុសច្បាប់ពីក្រុម ISIS ជាហេតុនាំឲ្យក្រុមជ្រុលនិយមទាំងនោះ អាចមានលទ្ធភាពក្នុងការបន្តសកម្មភាពដ៏សាហាវរបស់ខ្លួនក្នុង ប្រទេសស៊ីរី និង អ៊ីរ៉ាក់។
សូមបញ្ជាក់ថា ការចោទប្រកាន់របស់រុស្ស៊ីបែបនេះ គឺធ្វើឡើងក្រោយពេលដែល ទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្ស៊ីដែលកំពុង បំពេញបេសកកម្មកំទេចក្រុម ISIS ក្នុងប្រទេសស៊ីរី៕
ប្រភព៖ www.rt.com , bizkhmer