ទួគី៖ ប្រព័ន្ធផ្សព្វផ្សាយប្រទេសទួគី បានប្រកាសអាសន្នដោយបារម្ភថា រុស្ស៊ី កំពុងបង្កើនវត្តមានយោធារបស់ខ្លួន នៅជុំវិញទួគី បន្ទាប់ពីមានការបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ី នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Hurriyet Daily។
សារព័ត៌មាននេះបានរាយការណ៍ថា រុស្ស៊ី បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ១៤គ្រឿង ទៅកាន់ប្រទេសអាមីនា និងបានចល័តវាទៅកាន់មូលដ្ឋានទ័ពអាកាស Erebuni នៅជិតរដ្ឋធានី Yerevan កាលពីថ្ងៃទី ៨ ខែធ្នូ កន្លងទៅ។
ឧទម្ភាគចក្រ ៧គ្រឿង ក្នុងចំណោមនោះ គឺជាឧទ្ធម្ភាគចក្រវាយប្រហារ Mi-24 ចំណែកផ្សេងទៀតគឺជាឧទ្ធម្ភាគចក្រដឹកជញ្ជូន Mi-8។ ចំនួនឧទ្ធម្ភាគចក្រ Mi-24 នឹងកើនឡើងដល់ ១៥គ្រឿង នៅចុងឆ្នាំនេះ។
ក្តីបារម្ភមួយទៀត គឺនាវាមុជទឹកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ រុស្ស៊ី បានបញ្ជូននាវាមុជទឹកមួយគ្រឿងហៅថា «Rostov-on-Dov» បានធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ កន្លែងដែលរុស្ស៊ី ក៏មានមូលដ្ឋានទ័ពជើងទឹកមួយកន្លែងដែរ ស្ថិតក្នុងក្រុង Tartus នៃប្រទេសស៊ីរី។ នាវាមុជទឹកនេះ បានបំពាក់មកជាមួយមីស៊ីល Caliber cruise។
កាលពីលើកមុន រុស្ស៊ីបានបញ្ជូននាវាមុជទឹកពីរគ្រឿង និងកប៉ាល់ Moskva ដែលបានដឹកប្រព័ន្ធការពារដែនអាកាស ស្រដៀងទៅនឹងមីស៊ីល S-300 ទៅកាន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេរួចមកហើយ។
សារព័ត៌មាននេះ ក៏បានផ្តោតទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ី នៅឯមូលដ្ឋានទ័ពអាកាស Hmeymin ក្នុងប្រទេសស៊ីរី ផងដែរ ដែលជាតំបន់ដ៏រឹងមាំមួយរបស់ប្រធានាធិបតី បាស្យ៉ា អាល់អាសាដ។
មានយន្តហោះចម្បាំងប្រហែល ៥៥គ្រឿង នៅក្នុងមូលដ្ឋាននេះ រួមមានយន្តហោះចម្បាំង SU-30, SU-24 និង SU-25, យន្តហោះទម្លាក់គ្រាប់បែក SU-34 រួមជាមួយនិងឧទ្ធម្ភាគចក្រ Mi-24 ចំនួន ៧គ្រឿង និងឧទ្ធម្ភាគចក្រ Mi-8 ចំនួន ៥គ្រឿង។
ចំណែកប្រព័ន្ធការពារដែនអាកាស នៃមូលដ្ឋាននេះរួមមានមីស៊ីល Pantsir-S1, Buk-M2, S-200, Pechora-2M និងកំពូលមីស៊ីល S-400 batteries ព្រមទាំងប្រព័ន្ធរ៉ាដា whicymijmh jams ផងដែរ ដែលត្រូវបានចល័តទៅកាន់មូលដ្ឋាន Hmeymin៕
ប្រភព៖ mylekha