មានរឿងចម្លែកៗ ជាច្រើនដែល លោកអ្នកគួរឈ្វេងយល់ពីប្រទេសស្ដេចប្រេងកាតដ៏ធំជាងគេក្នុងលោកមួយនេះ។ រឿងប្លែកៗទាំងនោះគឺ៖
១. មានសត្វអូដ្ឋប្រមាណ ១០០ក្បាលត្រូវបានគេជួញដូរជារៀងរាល់ថ្ងៃនៅក្នុងរាជធានីនៃប្រទេសនេះ (ទីក្រុង Riyadh)។
២. គិតជាមធ្យម មានមនុស្សប្រមាណម្នាក់ត្រូវបានប្រហារជីវិតរៀងរាល់ពីរថ្ងៃម្ដងនៅឆ្នាំ២០១៥នេះ។
៣. កន្លែងជីកយកប្រេងនៅតំបន់ Ghawar របស់ប្រទេសនេះអាចធ្វើជាអាងហែលទឹកកីឡាអូឡាំពិកបាន ៤ ៧៧០ ៨៩០កន្លែង។
៤. អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសដែលគ្មានទន្លេ មានផ្ទៃដីធំជាងគេក្នុងលោក។
៥. អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសតែមួយគត់ក្នុងលោកដែលមិនអនុញ្ញាតឱ្យស្ត្រីបើកបរ។
៦. ចំនួនប្រជាជនប្រទេសនេះច្រើនជាងប្រជាជននៅតិចសាស់បន្តិចប៉ុន្តែ GDP របស់រដ្ឋតិចសាស់គឺធំជាងប្រទេសនេះជិតពីរដង។
៧. វិស័យប្រេងរបស់ប្រទេសនេះ គឺជាប្រភពចំណូល ៤៥%នៃ GDP សរុប គឺស្មើនឹង GDP របស់អ៊ីរ៉ាក់ រ្វ៉ាន់ដា និងតុងហ្គាបូកបញ្ចូលគ្នាថែមទៀតផង។
៨. ប្រទេសនេះនឹងមានអគារខ្ពស់ជាងគេបំផុតក្នុងលោក (កម្ពស់ ១គីឡូម៉ែត្រ) នាពេលខាងមុខនេះ។
៩. ៦០%នៃកម្លាំងពលកម្មសរុបរបស់ប្រទេសនេះគឺជាជនជាតិបរទេស។
១០. កម្លាំងពលកម្មសរុបជាស្ត្រីគឺមានតែ ២០%ប៉ុណ្ណោះ។
១១. ប្រជាជន ៤៧%មានអាយុក្រោម ២៤ឆ្នាំ និង ៥%អាយុជាង ៦០ឆ្នាំ។
១២. កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ គឺដោយសារតែមានកំណើនធនធានធម្មជាតិ មិនមែនកំណើនផលិតភាពនោះទេ៕
ប្រភព៖ bizkhmer