សារព័ត៌មានហ្ស៊ីនហួរ បានចេញផ្សាយនៅថ្ងៃនេះថា កម្លាំងការពារព្រំដែននៃប្រទេសបង់ក្លាដេស កាលពីម្សិលមិញ បានចាប់និងរឹបអូសសត្វអណ្តើក ៨៧៤ក្បាល ដែលគេជួញដូរខុសច្បាប់មកពីប្រទេសឥណ្ឌា តាមច្រកស្ថិតក្នុងតំបន់ដាកា។
អណ្តើកទាំងនេះ ត្រូវបានគេវិចខ្ចប់ នៅក្នុងកាបូន និង បាវ ពេលចូលដល់ក្នុងទឹកដី របស់បង់ក្លាដែស ក៏ត្រូវបានអាជ្ញាធររឹបអូសតែម្តង។
អាជ្ញាធរថា អណ្តើកជាសត្វដែលស្ថិតនៅក្នុងបញ្ចីនៃសត្វកម្រ ដូច្នេះការជួញដូរជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ វាពិតជាខុសច្បាប់៕