មេបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់រុស្ស៊ី លោកឧត្តមសេនីយ៍ Sergei Karakayev បាននិយាយថា សព្វាវុធថ្មីរបស់ខ្លួននឹងអាចប្រឆាំងប្រព័ន្ធការពារមីស៊ីល លក្ខណៈទំនើបណាមួយក៏បាន។
ការប្រកាសនេះ ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី យកមកចុះផ្សាយ ដោយចង់សំដៅទៅលើប្រព័ន្ធការពារមីស៊ីលរបស់អង្គការណាតូដឹកនាំ ដោយសហរដ្ឋអាមេរិក និងប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដង។
អស់រយៈពេលជាយូរមកហើយ ដែលរុស្ស៊ីបានលើកឡើងថា ខែលមីស៊ីលអាមេរិកគឺជាការគំរាមកំហែងធំមួយដល់រុស្ស៊ី។ ទោះជាយ៉ាងណា មិនទាន់មានការបង្ហើបឱ្យបានច្បាស់ពីសព្វាវុធថ្មីដែលទើបនឹង ផលិតបាននោះទេ៕
ប្រភព៖ businessinsider