ដោយធ្លាប់តែប្រើរបស់តម្លៃទាប និងប្រេងតម្លៃទាបបំផុតលើពិភពលោកជាយូរមកហើយនោះ ពលរដ្ឋអារ៉ាប៊ីសាអូឌីតបានក្រោកឡើងយ៉ាងភ្ញាក់ផ្អើលបំផុតកាលពី ថ្ងៃអង្គារនៅពេលដែលអាជ្ញាធរធ្វើការកាត់បន្ថយការឧបត្ថមធនដ៏ច្រើន (ប្រាក់បំពេញខាតរបស់រដ្ឋ) បន្ទាប់ពីការធ្លាក់ចុះតម្លៃប្រេងយ៉ាងគំហុកបានបង្កឲ្យមានឱនភាព សេដ្ឋកិច្ចមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។
រដ្ឋាភិបាលក្រុងរីយ៉ាតបានប្រកាសថានឹងដំឡើងថ្លៃលើប្រេង អគ្គីសនី ទឹក និងសូម្បីសំបុត្រយន្តហោះព្រមទាំងបារីផងដែរ ដែលនេះជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបញ្ឈប់លែងឲ្យមានប្រព័ន្ធ សុខុមាលភាពដ៏សន្តោសបំផុតជាច្រើនទសវត្សរ៍មកហើយរបស់ប្រទេសមួយនេះ។
គួរបញ្ជាក់ថា ប្រជាជននៃព្រះរាជាណាចក្រសម្បូរប្រេងនៅតំបន់ឈូងសមុទ្រពែក្សមួយនេះបានប្រើប្រាស់ទំនិញចាំបាច់ និងសេវាកម្មតម្លៃថោកជាយូរមកហើយ ប៉ុន្តែក្រុមមន្ត្រីបានប្រកាសយ៉ាងច្បាស់ថារឿងនេះលែងមានតទៅទៀតហើយ បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះមិនគួរឲ្យជឿក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ។ ដោយហេតុនេះហើយ រដ្ឋាភិបាលបានសម្រេចដំឡើងថ្លៃលើផលិតផលប្រេងឥន្ធនៈចំនួន ៨០ ភាគរយរួមទាំងការដំឡើងថ្លៃ ៥០ ភាគរយលើប្រេងដែលលក់ដាច់បំផុតផងដែរ ពោលគឺដំឡើង ០,២៤ ដុល្លារក្នុងមួយលីត្រ៕
ប្រភព៖ rasmeinews