ដំណើរ​ជីវិត​​របស់​​លោក វូឌ្រូ វីលសុន (Woodrow Wilson) ប្រ​ធា​នា​ធិប​តី​ទី២៨​របស់​អា​មេ​រិក​

02-January-2016 | ដោយ មួយឡា

លោក វូឌ្រូ វីលសុន (Woodrow Wilson) ប្រធានាធិបតីទី២៨ ដ៏ល្បីល្បាញ់របស់អាមេរិក ​និង​ បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ចំនួន​ពីរ​អណត្តិ។ ក្រោមការដឹកនាំរបស់លោក បញ្ហា​ស្មុគស្មាញ​របស់​អាមេរិក​ជាច្រើន​ត្រូវ​បាន​ដោះ​ស្រាយ​ជា​ បន្តបន្ទាប់។

១) ​ការ​ចាប់កំណើត​ ​​និង បញ្ហា​សុខភាព​៖ ​Woodrow Wilson កើត​នៅ​ថ្ងៃ​ទី ​២៨ ខែ​ធ្នូ​ឆ្នាំ ១៨៥៦ ក្នុង​ទីក្រុង​ Staunton នៃ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក។ ​លោក ​គឺ​ជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន​៤​នាក់ ដែល​មាន​ឪពុក​ឈ្មោះJoseph Ruggles Wilson ដែល​ជា​អ្នក​កាន់​សាសនា​យ៉ាង​ជាប់លាប់​ ​និង​ ម្តាយ​មាន​ឈ្មោះថា Jessie Janet Woodrow។

ក្រោយ​មក គ្រួសារ​របស់​លោក​ទាំងមូល​ក៏​បាន​ផ្លាស់​ទីលំនៅ​​​​​​​​​​​​​​​ទៅកាន់ទីក្រុ ​​ងColumbia នៃរដ្ឋ Carolina​។ ​បើ​និយាយ​អំពី ​Woodrow Wilson តាំង​ពី​វ័យក្មេង​មក​ម្ល៉េះ​ លោក​ត្រូវ​បាន​ឪពុកម្ដាយ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ព្រោះ​តែ​បញ្ហា​សុខ​ ភាព​។ សុខភាព​របស់ Woodrow Wilson មាន​លក្ខណៈ​អន់ខ្សោយ​យ៉ាង​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ក្មេង​ដទៃ​ដែល​មាន​វ័យ​ ប្រហាក់ប្រហែល​គ្នា។

២) ​​មិន​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​ច្រើន​ពី​សាលា តែ​ខិតខំ​សិក្សា​ដោយ​ខ្លួន​ឯង​​​៖ បើ​និយាយ​អំពី​ការ​អប់រំ​វិញ​ គាត់​មិន​បាន​ចូល​សាលារៀន​ពី​ក្មេង​នោះ​ទេ ពោល​គឺ​នៅ​អាយុ​ជាង​​១០ឆ្នាំ​ទៅ​ហើយ​ នៅ​មិន​ទាន់​អាច​អាន​អក្សរ​បាន​នៅ​ឡើយ​។ តែ​ក្រោយ​មក​ លោក​ក៏បាន​ព្យាយាម​សិក្សា ពោល​គឺ​ការ​សិក្សា​ ភាគ​ច្រើន​កើត​ចេញ​ពី​ការ​ព្យាយាម​រៀនសូត្រ និង អាន​សៀវភៅ​ដោយ​ខ្លួន​ឯង​នៅ​​ផ្ទះ​ហើយក៏មានការណែរនាំខ្លះៗពីក្រុមគ្រួសារ។

ប្រការ​​នេះ​​បានធ្វើឲ្យលោក ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​ទទួល​បាន​ចំណេះ​ដឹង​ផង​ដែរ ប៉ុន្តែបើ​ទោះបី​ជាយ៉ាងនេះក្តី អ្វីៗ​ក៏​បាន​ប្រសើរ​ឡើង​វិញ​តាម​រយៈ​ការ​បន្ត​ព្យាយាម​សិក្សា​រៀនសូត្រ ក៏ដូច​ហាត់ពត់លត់ដំ​ចំណេះដឹង​ដោយ​ខ្លួនឯង​នោះ។ ​ក្រោយ​មក​ទៀត​ទើប​អា​ច​មាន​​ឪ​កាស​​ ចូលសិក្សាទំាងអាយុច្រើនទៅហើយនៅក្នុងសាលារៀនតូចមួយ។ អ្វី​ដែល​ជា​ការ​កត់​ បើ​ទោះបីជា ​លោក​មិន​ធ្លាប់​បាន​ចូល​សិក្សា​នៅ​សាលា​ផ្លូវការ​ដូច​សិស្ស​ដទៃ​ទៀត​ក៏​ដោយ តែ​ការ​សិក្សា​របស់​លោក​មិន​ចាញ់​សិស្ស​ដទៃ​ឡើយ។

​៣) មាន​ឱកាស​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ តែ​ប្រឈម​បញ្ហា​សុខភាព​៖ ​នៅ​ឆ្នាំ​ ១៨៧៣ ​លោក ​ក៏​បាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ Davidson  នៅ​ភាគ​ខាង​ជើង​រដ្ឋ​Carolina ប៉ុន្តែ​ការ​សិក្សា​នេះ​បាន​ត្រឹមតែ​ឆ្នាំ​ទី​មួយ​ប៉ុណ្ណោះ​ដោយសារ​តែ​បញ្ហា ​សុខភាព​ធ្ងន់​ធ្ងរ ដែល​តម្រូវ​ឲ្យ​បោះបង់​ចោល​ការ​សិក្សា​ ​ដើម្បី​សម្រាក​ព្យាបាល​ជម្ងឺ។

បន្ទាប់​ពី​បាន​ប្រ​សើរ​​​ឡើង​​វិញ​ពី​ស្ថានភាព​ជម្ងឺ ​Woodrow Wilson ក៏​បាន​ចូល​សិក្សា​ជា​ថ្មី ​ដោយ​ទៅ​សិក្សា​នៅ​សា​កល​វិទ្យាល័យ​ Princeton​ ។ នៅ​ពេល​សិក្សា​នោះ​ លោក​ មាន​ការ​ចាប់​អារម្មណ៍​និង ​ពេញចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សិក្សា​​ផ្នែក​ទស្សន​នយោបាយ ​​និង​​ប្រវត្តិសាស្រ្តផងដែរ។ លោក ក៏​បាន​បាន​ក្លាយ​ទៅ​ជា​សិស្ស​ដ៏​សកម្ម​ក្នុង​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ ផង​ដែរ។

នៅ​ឆ្នាំ ​១៨៧៩​ Woodrow Wilson ​ក៏​បាន​ចូល​សិក្សា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ Virginia​រយៈ​ពេល​១​ឆ្នាំ។ ប៉ុន្តែ​មិន​បាន​បញ្ចប់​ការ​សិក្សា​នោះ​ទេ។ ការណ៍​ដែល​មិន​បាន​បញ្ចប់​ការ​សិក្សា​នេះ ក៏​ដោយសារ​តែ​មូលហេតុ​ដូច​មុន​ដែរ ពោល​គឺ​សុខភាព​របស់​លោក​បាន​ធ្លាក់​ដុនដាប​​ជា​ថ្មី​ម្តងទៀត ។  ក្រោយ​ពី​បាន​ធូរស្បើយ​ពី​ជម្ងឺ លោក​ក៏​បាន​ចូល​សិក្សា​ជា​ថ្មី​ទៀត​។ នៅឆ្នាំ​១៨៨២​ Woodrow Wilson ក៏​បាន​ចូល​ប្រឡង​ធ្វើ​មេធាវី ដោយ​ការ​ប្រឡង​នោះ​លោក​ បាន​ទទួល​​​ជោគជ័យ​យ៉ាង​ងាយ​បំផុត​ដែល​នឹកស្មាន​មិន​ដល់។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ អាជីព​ជា មេធាវី​មិន​បាន​បម្រើ​ដល់​ក្តី​សុបិន​របស់​លោក​ពេញ​លេញ​នោះ​ទេ ព្រោះ​អ្វី​ដែល​ពេញចិត្ត​ពិត​ប្រាកដ​នោះ​ គឺ​ជា​កិច្ចការ​នយោបាយ​ទៅ​វិញ​ទេ។  បន្ទាប់​មក ​ក៏បាន​បោះបង់​អាជីព​ជា​មេ​ធាវី ហើយក៏បានដាក់ពាក្យចូលសិក្សានៅសាលកវិទ្យាល័ Johns Hopkins ដោយ​សិក្សាទៅ​លើ​​​ផ្នែក​វិទ្យាសាស្រ្តនយបាយ។ នៅឆ្នាំ ១៨៩០ Woodrow Wilson ក៏បានក្លាយជាសាស្រ្តា​ចារ្យ​​ប្រចាំនៅសាកលវិទ្យាល័យ Princeton។ ​ហើយលោក ក៏​តែងតែ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ក្នុង​​នាម​​ជា​សាស្ត្រាចារ្យ​ពូកែ​ និង ល្បីល្បាញ​ប្រចាំ​សាកលវិទ្យាល័យ។

៤) ​​​​​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ ​ក្រោយ​ធូរស្រាល​ពី​​​ជម្ងឺ​ដាច់​សរសៃ​ឈាម៖ ​ ​នៅក្នុងឆ្នាំ ១៩០៦ Woodrow Wilson ​វិះ​​បាត់បង់​ជីវិត​ដោយសារ​តែ​ជម្ងឺ​ដាច់​សរសៃ​ឈាម​ទៅ​ហើយ ដោយ​បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​លោក សម្រាក​ព្យាបាល​ជម្ងឺ​អស់​រយៈ​ពេល​យ៉ាង​យូរ​ផងដែរ។ ក្រោយ​ពី​បាន​ធូរស្រាល​ពី​ស្ថានភាព​ជម្ងឺ លោក​ក៏​បាន​ចូល​ប្រឡូក​នៅ​ក្នុង​ឆាក់​នយោបាយ​ដែល​ជា​ការងារ​នៃ​ក្តី​សុបិន​ របស់​លោក ដោយ​បន្ទាប់​មក​បាន​បញ្ចេញ​សកម្ម​ភាព​​ក្នុង​សង្គម​ជា​ច្រើន។ នៅ​ឆ្នាំ​១៩១១ លោក ក៏​បាន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​តំណែង​ជា​អភិបាល​នៃ​រដ្ឋ New Jersey។ ក្នុង​រយៈ​ពេល​នៃ​ការ​ធ្វើជា​ប្រមុខ​ដឹកនាំកិច្ចការក្នុងរដ្ឋNew Jersey នេះ​ប្រជាប្រិយភាព​របស់​លោក បានកើនឡើងយ៉ាងខ្លាំង ដោយសារតែសមត្ថភាព និង ភាពប៉ិនប្រសព្វរបស់លោក។

៥) ​​​ក្លាយ​ជា​ប្រធានាធិបតី​៖ ​​​​លោក Woodrow Wilson  ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ក្នុង​កា​ដឹកនាំ​រដ្ឋNew Jersey​រួច​មក ក៏​បាន​បន្ត​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​ អាមេរិក​វិញ​ម្តង។ នៅ​ថ្ងៃ​ទី ​៤ ​ខែ​មីនា ឆ្នាំ​​១៩១៣ លោក ក៏​បាន​ក្លាយជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ទី​២៨។ ​

ក្រោយ​ពី​បាន​កាន់​តំណែង​អស់​រយៈពេល​១អណត្តិ​រួច​មក​ Woodrow Wilson  លោក​ក៏​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​នៅ​អាណត្តិ​ទី​២​ជា​បន្ត។ ​ក្នុង​រយៈពេល​២​អាណត្តិ​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នេះ លោក បាន​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក ដូចជា​បញ្ហា​សេដ្ឋកិច្ច ក៏​ដូចជា​ការ​រក្សា​ប្រទេស​ឲ្យ​គេច​ផុត​ពី​សង្គ្រាម​លោក ដែល​កំពុងតែ​ផ្ទុះ​ឡើង​នា​ពេល​នោះ។

​​៦) ជីវិត​គ្រួសារ​៖ ​បើ​និយាយ​អំពី​ជីវិត​អាពាហ៍ពិពាហ៍​ វិញ ​លោក​មាន​ប្រពន្ធ​ចំនួន​២​រូប។ ​ប្រពន្ធ​ទី​មួយ​មាន​ឈ្មោះ​ថា Ellen Louise Axson។ ប៉ុន្តែ​​ជីវិត​អាពាហ៍ពិពាហ៍​នេះ គឺមាន​រ​យៈ​​ពេល​ខ្លី​តែ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ឆ្នាំ​ ១៩១៣​ Ellen Louise Axson​ ក៏​បាន​ស្លាប់​ដោយ​សារតែ​ជម្ងឺ​នៅ​ក្នុង​ពេល​ដែល Woodrow Wilson  ទើបតែ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ឆ្នាំ​ដំបូង ដោយ​បន្សល់​ទុក​កូន​ចំនួន​៣នាក់។  មិនយូរប៉ុន្មាន​ ក្រោយ​ពី​ប្រពន្ធ​ទី១​បាន​ស្លាប់ លោក ក៏​បាន​ចាប់​ចិត្តស្រឡាញ់​នារី​ម្នាក់​ទៀត​ឈ្មោះ​ថា​ Edith Bolling Galt ហើយ​​ក៏បាន​រៀបការ​​នៅឆ្នាំ ១៩១៥។

ប្រពន្ធ​ទី២​របស់​លោក Woodrow Wilson  ​បាន​ជួយ​សម្រាល​ការងារ​យ៉ាង​ច្រើន។ ពោល​គឺ ​Edith Bolling Galt ​ត្រូវ​បាន ​Woodrow Wilson  ទុកចិត្ត​យ៉ាង​ខ្លាំង​ដោយ​បាន​ប្រគល់​ការងារ​សំខាន់ៗ​ជាច្រើន​ដែល​ទាក់ទង​ នឹង​កិច្ចការ​នយោបាយ​ដើម្បី​ជួយ​សម្រាល​បន្ទុក។

៧) ​​សុខភាព​កាន់​តែ​ខ្សោយ​ខ្លាំង ​និង អវសាន​នៃ​ជីវិត​៖ នៅ​ក្នុង​អាណត្តិ​ទី​២​នៃ​ជីវិត​ប្រធានាធិបតី​ លោក Woodrow Wilson  បាន​ប្រឈម​នឹង​បញ្ហា​សុខ​​ភាព​ជាច្រើន​លើក ដូច្នេះ​រាល់​ការងារ​សំខាន់ៗ​ជាច្រើន​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ប្រពន្ធទី២​ រូបនេះ។ ជា​ពិ​សេសនោះនៅឆ្នាំ១៩១៩ ជម្ងឺ​ដាច់​សរសៃ​ឈាម​បាន​យាយី​ជីវិត​របស់​គាត់​ជា​ថ្មី។

​បន្ទាប់​ពី​បាន​ចាក់​ចេញ​ពី​តំណែង​នៅ​ឆ្នាំ ១៩២១  ​ប្តី​ប្រពន្ធ​អ្នក​ទាំង​ពីរ​ក៏បាន​ទៅ​រស់​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ Washington, D.C.។ រហូត​ដល់​ឆ្នាំ ​១៩២៤ Woodrow Wilson  ដែល​ស្ថិត​ក្នុង​អាយុ ៦៧ឆ្នាំ ក៏​បាន​ស្លាប់ ​ដោយសារ​តែ​ជម្ងឺ៕

ប្រភព៖ bizkhmer

ចំនួនអ្នកទស្សនា

    19557337

  • ថ្ងៃនេះ511
  • ម្សិលមិញ4111
  • សប្តាហ៍នេះ511
  • ខែនេះ74951
  • ឆ្នាំនេះ329891
  • សរុប19557337