ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាពិភពលោក កាន់តែស្មុគស្មាញឡើង។ បញ្ហានយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្គ្រាម អាកាសធាតុ គ្រោះធម្មជាតិ សង្គ្រាមអន្តរជាតិ និងសង្គ្រាមស៊ីវិលនៅក្នុងបណ្ដាប្រទេសមួយចំនួន។ ចុះឆ្នាំ២០១៦ នេះវិញ ថាតើនឹងមានអ្វីកើនឡើង?
១. បញ្ហានៅអារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេសនេះកំពុងមាន បញ្ហានិងទទួលរងសម្ពាធទាំងក្នុងស្រុក និងក្រៅស្រុក។ បញ្ហាទីមួយគឺចាប់តាំងពីព្រះចៅ Salman ឡើងគ្រងរាជ្យប្រទេសនេះបានបញ្ហាឥតឈប់។ ការរត់ជាន់គ្នាបណ្ដាលឱ្យស្លាប់ជាង ៧០០នាក់ និងការកាត់ផ្ដាច់ចំណងការទូតជាមួយប្រទេសអ៊ីរ៉ង់កាលពីពេលថ្មី ៗនេះជាដើម។ ផលិតកម្មប្រេងនៅប្រទេសនេះបានធ្លាក់ចុះយ៉ាងគំហុក ខណៈតម្លៃប្រេងពិភពលោកក៏បន្តធ្លាក់ចុះទៀតទោះបីជាប្រទេសនេះឈរ នៅលេខរៀងទីពីរជាប្រទេសផលិតប្រេងច្រើនជាងគេក្នុងលោកក្ដី។ ប្រទេសជិតខាងគឺអ៊ីរ៉ង់នឹងកាន់តែរឹងមាំ ជាពិសេសគឺនៅពេលដែលទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានលើកលែង។ អ៊ីរ៉ង់នឹងក្លាយជាគូប្រជែងដ៏ធំខាងផលិតប្រេងរបស់ អារ៉ាប៊ីសាអ៊ូឌីត។
២. បញ្ហាក្រុមភេរវកម្ម ISIS និងក្រុមផ្សេងទៀត៖ បញ្ហា ក្ដៅគគុក គឺវត្តមានរបស់ក្រុមនេះនៅប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ដែលកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តបានទម្លាប់គ្រាប់បែក វាយប្រហារតាមជើងអាកាសដើម្បីកម្ទេចក្រុមនេះ ខណៈក្រុមនេះបានវាយប្រហារនៅបណ្ដាប្រទេសមួយចំនួនជាពិសេសនៅ អឺរ៉ុប។ ពិភពលោកក៏ទទួលរកការខាតបង់មិនតិចទេ ដើម្បីទប់ស្កាត់ក្រុមនេះ ខណៈកងកម្លាំងបរទេសបានកើនឡើងជិតដល់ ២៥ពាន់នាក់នៅឆ្នាំ២០១៥។ វត្តមាននៃក្រុមភេរវកម្មនេះ បានបង្កើតឱ្យមានជនភៀសខ្លួនរាប់លាននាក់ដែលជាបន្ទុកថ្មីរបស់ ពិភពលោក។
៣. មហាអំណាចយក្សចិន៖ មហាអំណាចយក្សចិនបាន វិវត្តន៍ខ្លួនពីប្រទេសដែលគោរពច្បាប់សកល ក្លាយជាប្រទេសមួយដែលមានសិទ្ធិចូលរួមបង្កើតច្បាប់សកលដែរ។ ថ្មីៗនេះ គឺចិនបានទទួលការអនុម័តពី IMF ដាក់បញ្ចូលប្រាក់យាន់ចិនទៅក្នុងកញ្ចប់រូបិយប័ណ្ណដែលមានសិទ្ធិ ដកពិសេស (SDR)។ ប្រាក់បំរុងបរទេសនៅចិនបានកើនឡើងដល់ ៤ទ្រីលានដុល្លារ ហើយបានថយចុះបន្តិចនៅឆ្នាំ២០១៥។ ចិនបាន និងកំពុងពង្រីកខ្លួនទៅគ្រប់ទ្វីបទាំងអស់ដែលធ្វើឱ្យវិស័យ ពាណិជ្ជកម្ម និងវិនិយោគកាន់តែរីកចម្រើន។ និយាយដោយខ្លី មហាយក្សចិន ជាប្រទេសជំរុញពាណិជ្ជកម្មសាកលលោក បើសិនបើប្រទេសនេះជួបបញ្ហា សកលលោកក៏មានបញ្ហាដែរ។
៤. អឺរ៉ុប៖ អឺរ៉ុប មានបញ្ហាជាច្រើនបានកើតឡើង។ តម្លៃនៃប្រាក់អឺរ៉ូធ្លាក់ចុះ បញ្ហាជនភៀសខ្លួន ការទប់ស្កាត់អំពើភេរវកម្ម ការចូលរួមប្រឆាំងភេរវកម្ម បញ្ហានៅអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចនៃបណ្ដាប្រទេសមួយៗជាដើម។ បញ្ហានៅស៊ីរី ក៏បានធ្វើឱ្យប៉ះពាល់ដល់អឺរ៉ុបធ្ងន់ធ្ងរដែរ។ នៅមានបញ្ហាជាច្រើនទៀតដែលធ្វើឱ្យអឺរ៉ុបឈឺក្បាល។
៥. បញ្ហាសម្ព័ន្ធមិត្តអឺរ៉ុបអាមេរិក (The Hollow Alliance)៖ ភាព ជាដៃគូអន្តរអាត្លង់ទិច (Transatlantic Partnership) រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបានធ្លាក់ចុះ និងខ្សោយទៅៗ។ បញ្ហាចម្បងមានដូចជា ការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដើម្បីជាការឆ្លងតបនឹងការដាក់បញ្ចូលដែនដីគ្រីម៉េទៅក្នុង ឧបសម្ពន្ធរបស់ខ្លួន។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរុស្ស៊ីមិនមែនតែរុស្ស៊ីដែលខាត បង់សូម្បីអឺរ៉ុប និងអាមេរិកក៏ខាតបង់ដូចគ្នា។ បញ្ហាទី២ គឺនៅស៊ីរី។ បញ្ហាផ្សេងទៀតដែលកើតឡើងនៅជុំវិញពិភពលោកគឺ ការការពារ និងជំរុញឱ្យប្រទេសមួយៗគោរពបទដ្ឋានសកល នីតិរដ្ឋ បញ្ហាប្រជាធិបតេយ្យ និងការបើកចំហប្រើប្រាស់អ៊ីនធឺណិតជាដើម។ ក្រៅពីនេះ ក៏មានបញ្ហាធំៗផ្សេងទៀតដូចជារីកចម្រើននៃបច្ចេកវិទ្យាដែល ប្រកបដោយគ្រោះថ្នាក់ បញ្ហានៅប្រេស៊ីល និងការបោះឆ្នោតនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាដើម។ល៕
ប្រភព៖ www.ibtimes.co.uk , bizkhmer