​៩​​ប្រទេស​លើលោក ដែល​ធ្វើការ​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៥

12-January-2016 | ដោយ មួយឡា

តើ​លោក​អ្នក​មាន​ឆ្ងល់​ទេ​ថា ប្រទេស​ណា​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​បំផុត​? ក្នុង​ប្រទេស​ទាំង​៩​នោះ​ តើ​អ្នក​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ណា​មួយ? ​

៩) ប្រទេស​បារាំង៖ ​​ជា​ការ​ពិត​ណាស់​ បារាំង​ជា​ប្រទេស​ទី​៩​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​នៅ​ក្នុង​បញ្ជី ហើយ​បារាំង​ក៏​ជា​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​ សេដ្ឋកិច្ច​ខ្លាំង​បំផុត​របស់​ពិភពលោក។ តាម​ការ​ពន្យល់​របស់​សេដ្ឋវិទូ​ លោក​ Paul  Krugman បាន​អោយ​ដឹង​ថា ប្រទេស​បារាំង​មាន​ GDP ​ទាប​ជាង​សហរដ្ឋអាមេរិក ​ដោយសារ​តែ​ម៉ោង​ធ្វើ​ការ​មាន​តិច។ ​នៅ​ឆ្នាំ​១៩៩៩ បារាំង​បាន​កំណត់​ច្បាប់​ធ្វើការ​ ៣៥​ម៉ោង​ក្នុង​មួយ​សបា្តហ៍។ បន្ទាប់​ពី​ការ​បង់ពន្ធ​ ប្រជាជន​បារាំង ទទួល​បាន​ប្រាក់​ចំណូល​ជា​មធ្យម​ប្រមាណ២៨ ៧៩៩ ដុល្លារ ក្នុងមួយឆ្នាំ ។

៨) ប្រទេស​ស៊ុយអែត​៖ ​យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក ស៊ុយអែត គឺ​ជា​ប្រទេស​ដែល​មាន​ជាង​គេ​បំផុត​ទី៦​នៅ​ក្នុង​ពិភពលោក។ ប្រទេស​ស៊ុយអែត ​មាន​សេដ្ឋកិច្ច ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ ចម្រុះ​ ដូចជា​ឈើ វារីអគ្គិសនី ​និង​រ៉ែដែក ​ហើយ​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ចជាតិ គឺ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ។ ​ប្រជាជន​ស៊ុយអែត​ ទទួល​បាន​ប្រាក់​ចំណូល​ជា​មធ្យម​ប្រមាណ​ជា ២៩ ១៨៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

៧) ប្រទេស​កាណាដា៖​ ​ ​កាណាដា ​គឺ​ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​បំផុត​លំដាប់​ទី៣​​នៅ​លើ​ពិភពលោក ​ បន្ទាប់​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា​ និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ប្រទេស​កាណាដា​សម្បូរ​ទៅ​ដោយ រ៉ែ​ស័ង្កសី អ៊ុយរ៉ាញ៉ូម មាស នីកែល អាលុយមីញ៉ូម​ និង​ផលិតផល​នាំ​ចេញ​ដ៏​សំខាន់​បំផុត​នោះ គឺ​ស្រូវសាលី ​និង​ធញ្ញជាតិ​ផ្សេងៗ​ទៀត។ ជា​ធម្មតា ប្រជាជន​កាណាដា​ធ្វើការ​ ៣៦​ម៉ោង​ក្នុង​មួយ​សប្តាហ៍។ ក្នុង​មួយ​ឆ្នាំៗ​​ប្រជាជន​កាណាដា ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជា ​២៩ ៣៦៥ ​​ដុល្លារ រួម​នឹង​ការ​បង់ពន្ធ​ប្រមាណ​ជា​៣១​% ទៅ​លើ​ការ​ថែរក្សា​សុខភាព​ និង​ការ​អប់រំ​ជា​សាធារណៈ។

៦) ប្រទេស​អូទ្រីស៖ ​អូទ្រីស ជា​ប្រទេស​មួយ​នៅ​កណ្តាល​ទ្វីប​អឺរ៉ុប​ដែល​មាន​សម្រស់​ស្រស់​ស្អាត។ ​អូទ្រីស មាន​ការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ខ្ពស់។ ក្រៅ​ពី​នេះ​ វិស័យ​ទេសចរណ៍​អូទ្រីស រក​ចំណូល​បាន​ជិត​៩%នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន។ បន្ទាប់​ពី​ការ​បង់ពន្ធ ​ប្រជាជន​អូទ្រីស ទទួល​បាន​ប្រាក់ចំណូល​ជា​មធ្យម​ប្រមាណ ​៣១ ​១៧៣​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ និង ​ការ​បង់ពន្ធ​ប្រមាណ​ជា​​៤៩,៤ ​ភាគរយ​​ទៅ​លើ​សន្តិសុខ​សង្គម ​សុខភាព​និង​វិស័យ​អប់រំ​អោយ​កាន់​តែ​ខ្ពស់។

៥) ​ប្រទេស​អាល្លឺម៉ង់៖​អាល្លឺម៉ង់ គឺ​ជា​ប្រទេស​ដែល​មាន​ភាព​លេចធ្លោ​ខ្លាំង​បំផុត​នៅ​ទ្វីប​អឺរ៉ុប ខាង​ផ្នែក​សេដ្ឋកិច្ច។ ប្រជាជន​អាល្លឺម៉ង់ ​បង់ពន្ធ​ចូល​រដ្ឋ​ប្រមាណ​ជា​​៤៩,៨ ​ភាគរយ​​ នៃ​ប្រាក់​ចំណូល​របស់​ខ្លួន។ ចំពោះ​ការ​បង់ពន្ធ​ចូល​រដ្ឋ​ស្ទើរ​តែ​ជិត​ពាក់​កណ្តាល​​នៃ​ប្រាក់​ចំណូល​ របស់​ខ្លួន​។ ​​ ប្រជាជន​អាល្លឺម៉ង់ ​ទទួល​បាន​សេវា​លើ​ការ​ថែរក្សា​សុខភាព ​និង ​អប់រំ​គ្រប់​កម្រិត​​ដោយ​មិន​បង់ប្រាក់។ ប្រាក់​ចំណូល​របស់​ប្រជាជន​អាល្លឺម៉ង់​ទទួល​បាន​ជា​មធ្យម​ប្រមាណ​​៣១ ២៥២​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​ នេះ​គឺ​ពិត​ជា​មិន​តិច​នោះ​ទេ។

៤)​​ ប្រទេស​អូស្ត្រាលី​៖ ​​អូស្រ្តាលី ​ជា​ប្រទេស​មួយ​មាន​សេដ្ឋកិច្ច​រឹងមាំ​បំផុត​នៅ​ក្នុង​ពិភពលោក និង​ជា​ប្រទេស​នាំ​ចេញ​គ្រឿង​ឧបភោគបរិភោគ​ដ៏​ធំ​​មួយ​ ​ព្រមទាំង ប្រេង​និង​រ៉ែ ​ផង​ដែរ​ តែ​នាំ​ចូល​តិច។ នៅ​ក្នុង​ឆ្នាំ​​២០១៣​ ប្រទេស​អូស្ត្រាលី​ ជា​ប្រទេស​ទី២​ ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេសស្វីស។ ប្រជាជន​អូស្ត្រាលី​ធ្វើការ​២​៣៦​ម៉ោង​ក្នុង​មួយ​សប្តាហ៍។ ចំណូល​ជា​មធ្យម​ប្រមាណ​ជា​៣១ ​៥៨៨​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​បង់ពន្ធ​ប្រមាណ​ជា​​២៧, ៧​​% ទៅ​លើ​សេវាកម្ម​សុខភាព និង​​ការ​អប់រំ។

៣)​​ ប្រទេស​ស្វីស៖ ​​​ស្វីស​ជាប់​ចំណាត់​ថ្នាក់​ល្អៗ​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ​ទៅ​លើ​ផ្នែក​អភិបាលកិច្ច​ សេរីភាព​​សង្គម​ស៊ីវិល​ ការរស់នៅ​ សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ ផលិតផល​របស់​ប្រទេស​ស្វីស ត្រូវ​បាន​ប្រើប្រាស់​ច្រើន​នៅ​តំបន់​អឺរ៉ុប ក្នុង​នោះ​រួម​មាន​ផលិតផល​ថែរក្សា​សុខភាព​ ឱសថ​ ឧបករណ៍​វេជ្ជសាស្ត្រ​ និង​តន្ត្រី។ ប្រជាជន​ស្វីស​ទទួល​បាន​ប្រាក់​ចំណូល​ជា​មធ្យម​ប្រចាំ​ឆ្នាំ៣៣ ​៤៩១​​ដុល្លារ ​ហើយ​ធ្វើការ​តែ​35​ម៉ោង​ក្នុង​មួយ​សបា្តហ៍​។

២) ​ប្រទេស​ន័រវែស៖​​ ​ន័រវេស ​គឺ​ជា​ប្រទេស​ដែល​សម្បូរ​សម្បត្តិ​ធម្មជាតិ​បំផុត​ដូចជា​ធនធាន​ប្រេង វារី​អគ្គិសនី ផល​នេសាទ និង​ធនធាន​រ៉ែ។ ដូចគ្នា​ទៅ​នឹង​ប្រទេស​ស៊ុយអែត​ដែរ​ ប្រទេស​ន័រវែស​ តម្រូវ​អោយ​ប្រជាជន​បង់ពន្ធ​ជាង​៣៧​% ទៅ​លើ​សេវា​សុខភាព​សាធារណៈ​និង​ការ​អប់រំ​។ ជា​មធ្យម​ប្រចាំ​ឆ្នាំ​ប្រជាជន​ន័រវែស​ ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជា​ ​៣៣ ​៤៩២​​ដុល្លារ។

១) ​ប្រទេស​លុចហ្សំបួរ៖​​​ ​ប្រទេស​លុចហ្សំបួរ​ គឺ​ជា​មជ្ឈមណ្ឌល​ផ្នែក​ហិរញ្ញវត្ថុ​របស់​តំបន់​អឺរ៉ុប។ ​​លុចហ្សំបួរ​ ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​ដែក​ថែប​ដំបូង​គេ​មួយ​នៅ​តំបន់​អឺរ៉ុប។ បច្ចុប្បន្ន​នេះ​ ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​របស់​លុចហ្សំបួរ​ រួមមាន​សារធាតុគីមី​ កៅស៊ូ​ និង​គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម ​ព្រម​ទាំង​ការ​ផ្តល់សេវាកម្ម​ផ្នែកហិរញ្ញវត្ថុ។ ប្រជាជន​លុចហ្សំបួរ​ ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​ប្រាក់ចំណូល​ប្រមាណ​ជា​​៣៨ ​៩៥១​ដុល្លារ និង​មាន​ការ​បង់ពន្ធ​៣៧,៧​​​%៕

ប្រភព៖ topmensmagazine.com , bizkhmer

 

ចំនួនអ្នកទស្សនា

    19568657

  • ថ្ងៃនេះ2021
  • ម្សិលមិញ2921
  • សប្តាហ៍នេះ11831
  • ខែនេះ4951
  • ឆ្នាំនេះ341211
  • សរុប19568657