និយាយដល់រថយន្តរបស់អ្នកដឹកនាំពិភពលោក តួយ៉ាងប្រទេសមហាអំណាច សហរដ្ឋអាមេរិក បើគេក្រឡេកមើលពីខាងក្រៅហាក់ធម្មតា ប៉ុន្តែនៅខាងក្នុងពិតជាមិនធម្មតា មានអាថ៌កំបាំងច្រើនយ៉ាងណាស់។ តួយ៉ាង ដូចរថយន្ត Limo One ឬ The Beast របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ជាដើម ។ ខាងក្រោមជាចំណុចលក្ខណៈពិសេសៗរបស់រថយន្ត ។
ចាប់ផ្តើមពីតួរថយន្តមានទំហំ ៥,៤ ម៉ែត្រ កម្ពស់ ១,២ ម៉ែត្រ ១០ អ៊ីញ ។ តួរថយន្តធ្វើពីវត្ថុ ៣ ប្រភេទគឺ អាលុយមីយ៉ូម ទីតានីញ៉ូម និង សេរ៉ាមិច, ផ្នែកខាងក្រោមរថយន្តអាចការពារការផ្ទុះ ឬ ពីកាំជ្រួចមីស៊ីល កញ្ចក់ការពារគ្រាប់ កាំភ្លើងមានកម្រាស់ ៥ អ៊ីញ ទ្វារថយន្តមានកម្រាស់ ៨ អ៊ីញ ធុងប្រេងហ៊ុមដោយហ្វូមពិសេស ការពារការផ្ទុះ ទោះជាត្រូវវាយប្រហារដោយផ្ទាល់ក្តី, នៅក្នុងរថយន្តមានធុងបម្រុងផ្ទុកអុកស៊ីហ្សែន និង ឈាម, សម្បកកង់រថយន្តធន់ នៅខាងមុខរថយន្តមានផ្ទុកឧស្ម័នបង្ហូរទឹកភ្នែក កាមេរ៉ា ការពារជាយថាហេតុនៅពេលមានបាតុកម្មនៅពីខាងមុខ ។ វាមានទម្ងន់ ៨ តោន ចំណុះបាន ៧ នាក់ តម្លៃជាង ១ លានដុល្លារ ។
ដូច្នេះប្រធានាធិបតីសហរដ្ឋអាមេរិក អង្គុយបានស្រួលគូទណាស់ មិនមានអារម្មណ៍ភ័យខ្លាចអ្វីបន្តិចឡើយ ៕