យ៉ាងហោចណាស់មានមនុស្ស៤នាក់ ដែលរាប់បញ្ចូលទាំងប៉ូលិស និងជនស៊ីវិល បានស្លាប់ដោយសារគ្រាប់បែកអត្តឃាតនៅកណ្តាលក្រុង ហ្សាការតា ក្បែរផ្សារទំនើប Sarinah ដែលនៅមិនឆ្ងាយពីវិមានសន្តិសភាពនៃប្រធានាធិបតីឥណ្ឌូនេស៊ី ។ នេះបើយោងតាមសារព័ត៌មានសិង្ហបុរី The Strait Times។
ប៉ូលីសឥណ្ឌូនេស៊ី បានអះអាងថា គ្រាប់បែកអត្តឃាតនេះ បានផ្ទុះចេញពីម៉ូតូមួយគ្រឿង និងមនុស្សមួយក្រុមប្រមាណ១០ទៅ១៤នាក់ដែលប្រដាប់ទៅដោយអាវុធ ដែលគេជឿជាក់ថាជាក្រុមភេរវជន។ មកទល់ពេលនេះ ការបាញ់តទល់រវាងប៉ូលីស និងក្រុមភេរវជន កំពុងតែបន្ត ហើយកងកម្លាំងជាច្រើន ក៏ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងផងដែរ៕