ការចោលកាកសំណល់ទៅក្នុងសមុទ្របាននិងកំពុងក្លាយទៅជាបញ្ហាចោទធំ មួយដែលពិភពលោកត្រូវរួមគ្នាដោះស្រាយ។ នៅក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ Ocean Conservancy បានអះអាងថា មានប្រទេស ៥ ចោលកាកសំណល់ទៅក្នុងសមុទ្រច្រើនជាងគេ។
ប្រទេសទាំង ៥នោះ គឺចិន ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ បើបូកសរុបទៅ ប្រទេស ៥នេះចោលកាកសំណល់ប្រមាណជាង ៦០% នៃកាកសំណល់នៅក្នុងសមុទ្រទូទាំងពិភពលោក។ កាកសំណល់ដែលច្រើនបំផុតនោះ គឺកាកសំណល់ប្លាស្ទិក៕
ប្រភព៖ Reuters , bizkhmer