កាលពីថ្ងៃសុក្រម្សិលមិញ ផ្សារទំនើប Walmart ប្រកាសថាខ្លួននឹងបិទហាង ២៦៩ កន្លែងទូទាំងពិភពលោក ដោយ ១៥៤ កន្លែងនៅអាមេរិក ដើម្បីងាកទៅប្រជែងរកអតិថិជនតាមអនឡាញដូចក្រុមហ៊ុន Amazon។
ការបិទហាងនេះកើតឡើង ដោយសារតែចំនួនលក់រាយនៅអាមេរិកមានកម្រិតទាបជាងការរំពឹង ទុកនៅគ្រប់បណ្ដាផ្សារនានា។ ការលក់បានកើនឡើងត្រឹមតែ ៣% នៅក្នុងខែវិច្ឆិកា និងខែធ្នូកន្លងទៅ ដែលធ្លាក់ជាងការរំពឹងទុកថានឹងមានកំណើន ៣,៧%។
ការបិទក្រុមហ៊ុន Walmart នឹងធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកអាមេរិក១ម៉ឺននាក់ និង១៦០០០នាក់នៅទូទាំងពិភពលោក។ ការប្រកាសថ្មីនេះធ្វើឡើង៣ខែ បន្ទាប់ពីនាយកប្រតិបត្តិ Walmart លោក Doug McMillon ប្រាប់វិនិយោគិនថា ក្រុមហ៊ុនលោកនឹងផ្ដោតទៅលើការលក់ឲ្យបានរហ័សជាងនេះ។
ការសម្រេចចិត្តបិទហាង មិនមែនជារឿងងាយទេ ប៉ុន្តែវាចាំបាច់ ដើម្បីរក្សាក្រុមហ៊ុនឲ្យរឹងមាំ និងឈរជើងបានយូរអង្វែងនាពេលអនាគត។ ក្ដីបារម្ភ អំពីការលក់នៅថ្ងៃឈប់សម្រាក គឺភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងថែមទៀត។
ចំណែកអ្នកវិភាគ យល់ឃើញថា វាជាចំណាត់ការគួរឲ្យចាប់អារម្មណ៍មួយទៀត ដែល Walmart កាត់បន្ថយចំនួនហាង និងផ្លាស់ប្ដូរវិធីលក់នៅពីរបីឆ្នាំចុងក្រោយនេះ។
ចំណែកកំណើនការលក់របស់ Amazon វិញ បានធ្វើឲ្យអតិថិជនស្ទើរទាំងអស់ងាយស្រួលទិញ និងផលិតផលមានតម្លៃថោកទៀតផង៕
ប្រភព៖ BBC , sabay