វីរុស​ស៊ីកា កំពុង​រាតត្បាត​ដែល​ពិភពលោក​ហាម​មិនឲ្យ​ស្ត្រីមាន​ផ្ទៃពោះ​ធ្វើ​ដំណើរទៅ​១៤​ប្រទេស​

25-January-2016 | ដោយ មួយឡា

​វីរុស ស៊ីកា (Zika Virus) ដែល​ចម្លង ដោយ​សត្វ​មូស កំពុង​រាតត្បាត​ថ្មីៗ​នេះ ត្រូវបាន​អង្គការ សុខភាព ពិភពលោក និង CDC ព្រមាន​មិនឲ្យ​ស្ត្រី មាន​ផ្ទៃពោះ ធ្វើដំណើរ​ទៅ​១៤​ប្រទេស ព្រោះ​ប្រទេស​ទាំងនោះ កំពុង​រង​ការ​រាតត្បាត​ពី​វីរុស ស៊ីកា​។​

​ប្រទេស​ទាំងនោះ​មានដូចជា ប្រទេសប្រេ​ស៊ីល កូ​ឡូប៊ី El Salvador, French Guiana, Guatemala, ហៃ​ទី​, ហុងដូ​រ៉ាស់ , Martinique, ម៉ិចស៊ីកូ​, ប៉ា​ណា​ម៉ា​, ប៉ា​រ៉ា​ហ្គាយ​, Suriname, វេណី​ហ្សូ​អេ​ឡា និង Puerto Rico ។​

​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ត្រូវបាន​គេ​ផ្អាក​មិនឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ទាំងនោះ​ព្រោះ​វីរុស​នេះ​ផ្តល់​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទារក​បណ្តាលឲ្យ​ក្បាល​មាន​ទំហំ​តូចជាង​មុខ និង អាច​ស្លាប់​បាន​។​

​វីរុស​ស៊ីកា​នេះ បាន​រាតត្បាត​ជាថ្មី នៅ​បណ្តាល​ប្រទេស​មួយចំនួន តែ​មិនទាន់មាន​វត្តមាន នៅ​អាស៊ី​នៅឡើយ​ទេ ដែល​គេ​រកឃើញថា​សត្វ​មូល ជា​ប្រភេទ​ចម្លង​៕

​ប្រភព​៖ dap-news

ចំនួនអ្នកទស្សនា

    19570547

  • ថ្ងៃនេះ691
  • ម្សិលមិញ3211
  • សប្តាហ៍នេះ13721
  • ខែនេះ6841
  • ឆ្នាំនេះ343101
  • សរុប19570547