ISIS កាត់​ក្បាល​សមាជិក​ខ្លួន ២០​នាក់ ព្រោះ​មានបំណង​រត់ចោលជួរ​

02-February-2016 | ដោយ មែន កំសត់

​ស៊ី​រី​៖ សារព័ត៌មាន​អារ៉ាប់ បានចេញ​ផ្សាយ​ថា ក្រុម​ឧទ្ទាម ISIS បាន​កាត់​ក្បាល​សមាជិក​របស់ខ្លួន​ចំនួន ២០​នាក់ ក្រោម​បទ​ចោទប្រកាន់ថា ពួកគេ​ទាំងនេះ​មានបំណង​ចង់​រត់ចោលជួរ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន The Sun ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​សារព័ត៌មាន​ខាងលើ​បានចេញ​ផ្សាយ​ថា ក្រុម ISIS បាន​កាត់​ក្បាល​សមាជិក​របស់ខ្លួន​ជា​សាធារណៈ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ដោយសារតែ​ពួកនេះ មាន​គម្រោង​រត់គេច​ពី​មូលដ្ឋានទ័ព​ភាគ​ខាងលិច​នៃ​ទីក្រុង Mosul ក្នុងប្រទេស​អ៊ីរ៉ាក់ ដែលជា​តំបន់​ជម្លោះ​ខ្លាំង​បំផុត​រវាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ក្រុម​ឧទ្ទាម ISIS​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅនេះ ក្រុម ISIS បានសម្លាប់​សមាជិករ​បស់​ខ្លួន ៧៣​នាក់ ព្រោះតែ​ពួកគេ​មានបំណង​ចង់​រត់គេច​ចោល​ជួរ​៕

ចំនួនអ្នកទស្សនា

    19585057

  • ថ្ងៃនេះ1281
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1281
  • ខែនេះ21351
  • ឆ្នាំនេះ357611
  • សរុប19585057