លោក Lauren Oleksyk មន្ត្រីទទួលបន្ទុកផ្នែកស្រាវជ្រាវម្ហូបអាហាររបស់យោធាអាមេរិកបានប្រាប់ឲ្យដឹងថាកងទ័ពម្នាក់ៗត្រូវការអាហារដែលមានសារធាតុចិញ្ចឹមផ្សេងៗគ្នាដូចនេះហើយការធ្វើម្ហូបដោយមនុស្សពិតជាមិនអាចធ្វើទៅបានល្អនោះទេ។ ដូចនេះមានតែជម្រើសប្រើម៉ាស៊ីន 3D ព្រីនប៉ុណ្ណោះទើបអាចបង្កើតម្ហូបដែលមានសារធាតុចិញ្ចឹមផ្សេងៗបានតាមតម្រូវការ។ ក្នុងនោះគេបានឲ្យដឹងថាពួកគេអាចព្រីនចេញនូវជាច្រើនប្រភេទ ហើយអាហារទាំងនោះអាចឲ្យទាហានរបស់ពួកគេដាក់តាមខ្លួនបានយ៉ាងងាយផងដែរ។
ឆ្នាំ២០២៥ ទាហានរបស់សហរដ្ឋអាមេរិកត្រូវប្រើប្រាស់ឯកសណ្ឋានពាសដែកដែលស្រដៀងមនុស្សយន្ត Iron Man។ ជាមួយនឹងឯកសណ្ឋានជំនាន់ថ្មីដែលមានទម្ងន់ធ្ងន់នោះ គឺវាទាមទារឲ្យកងទ័ពម្នាក់ៗមានរាងកាយមាំមួនបំផុត ដូចនេះការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់គឺជាកត្តាចម្បងបំផុត៕
ប្រភពៈ sabay