បុរសម្នាក់ ដែលមាន ឈ្មោះថា Mark Kruger មានអាយុ 53 ឆ្នាំ បានស្លាប់ ក្រោយពីបាន ដេកហិតផ្សែង ដែលបង្កឡើង ដោយការឡើងកម្តៅ នៃទូរស័ព្ទដៃ iPhone 5 របស់គាត់ ជារៀងរាល់យប់។
ចំពោះ ប្រពន្ធរបស់លោក Mark Kruger គឺអ្នកស្រី Iryna Kruger ក៏បានប្រាប់ អោយដឹងដែរថា “ជារៀងរាល់យប់ គាត់តែងតែ ទុកទូរស័ព្ទ របស់គាត់ សាកថ្មចោល ហើយគេងជិត កន្លែងដាក់ទូរស័ព្ទនោះ”។
បន្ថែមពីនេះ បើតាមអ្នកសើបអង្កេត និងអ្នកត្រួតពិនិត្យ សាកសព បានបញ្ជាក់អោយដឹងថា “មូលហេតុ ដែលនាំអោយ គាត់ស្លាប់នោះ គឺដោយសារតែ គាត់បានដកដង្ហើម លាយឡំជាមួយនឹង ផ្សែងគីមី ចេញពី ទូរស័ព្ទ iPhone 5 ដែលគាត់តែងតែ សាកថ្មចោលរាល់យប់ រហូតដល់ឡើងកម្តៅ”។ ពួកគេបាន បន្ថែមទៀតថា “ដំបូងឡើយ វាធ្វើអោយ គាត់មានជម្ងឺមួយ គឺស្លាប់មួយជំហៀងខ្លួន ក៏ប៉ុន្តែគាត់ មិនបានដឹងពីមូលហេតុ ដែលនាំអោយ កើតរឿងបែបនេះឡើងឡើយ”៕