ក្មេងជំទង់ខ្លួនទន់ដូចពស់រៀនបាញ់ធ្នូដោយប្រើជើងយ៉ាងអស្ចារ្យ
ក្មេងជំទង់រុស្ស៊ីម្នាក់បានក្លាយជាល្បីមួយរំពេចដោយសារសមត្ថភាពបាញ់ធ្នូរបស់នាងដោយប្រើតែជើងប៉ុណ្ណោះ។ ក្មេងស្រីជំទង់ឈ្មោះ អ៊ែនណា បឺលីស (Anna Belysh) ដំបូងបានព្យាយាមអនុវត្តការទប់ជំហខ្លួនសម្រាប់តែកាន់ដងធ្នូ ប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏សម្រេចចិត្តបាញ់ព្រួញដោយប្រើជើងរបស់នាងដោយដាក់ ដៃច្រត់ចុះក្រោមតែម្តង។
យោងតាមគ្រួសាររបស់នាង យុវតីអាយុ ១៩ ឆ្នាំរូបនេះមានភាពចំណាប់ខ្លាំងណាស់ខាងកីឡាកាយសម្ព័ន្ធ ហើយបន្ទាប់ពីនាងរកឃើញពីចំណង់ចំណូលចិត្តចំពោះកីឡាបាញ់ធ្នូរួចមក នាងក៏សម្រេចចិត្តផ្គុំកីឡាទាំងពីរនេះចូលគ្នាតែម្តង។
ឪពុកម្តាយក្មេងស្រី ដែលរស់នៅទីក្រុង Omsk ភាគកណ្តាលប្រទេសរុស្ស៊ី បាននិយាយថា ពួកគេមានមោទនភាពចំពោះសមត្ថភាពកូនស្រីរបស់ខ្លួនណាស់។
ឥឡូវពួកគាត់កំពុងដាក់ពាក្យសុំឱ្យកូនស្រីបានជាប់ឈ្មោះក្នុង កំណត់ត្រាពិភពលោកហ្គីណេស ទោះបីគេមិនច្បាស់ថាតើប្រភេទនៃការសម្តែងរបស់នាងអាចទទួលយកបាន នៅក្នុងប្រភេទកំណត់ត្រាហ្គីណេសឬក៏អត់ក៏ដោយ៕