កុបកម្មដ៏សាហាវមួយផ្ទុះឡើងនៅក្នុងពន្ធនាគារ ភាគឥសាន្តប្រទេស ម៉ិកស៊ិក បណ្ដាលឲ្យមនុស្សយ៉ាងតិច ៤៩នាក់ស្លាប់ ជាហិង្សាក្នុងពន្ធនាគារអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ ប្រទេសនេះ ជាពន្ធនាគារស្ថិតនៅក្នុងលែងក្នុងរដ្ឋ Nuevo Leon ។
អំពើហិង្សាចាប់ផ្ដើមឡើងនៅពេលដែលមានជម្លោះរវាងអ្នកគាំទ្រមេ ក្រុមអ្នកលេងមួយដែលគេស្គាល់ថាឈ្មោះ Zeta ២៧ និងក្រុមអ្នកលេងមួយផ្សេងទៀត ។ ពន្ធនាគារនោះជាកន្លែងដែលល្បីល្បាញសម្រាប់ការឈ្មួញថ្នាំញៀនរបស់ ក្រុមអ្នកលេង ហ្សេតា 27 ។ ប្រធានពន្ធនាគារត្រូវបានគេស្ដីបន្ទោស និងចាប់ខ្លួនជាមួយនឹងមនុស្សពីរនាក់ផ្សេងទៀត នៅពេលដែលមានមនុស្ស ៤៩ នាក់ស្លាប់ ប្រធានពន្ធនាគារជាប់ចោទពីបទមនុស្សឃាត ។
មួយទសវត្សកន្លងទៅនេះ ក្រុមអ្នកលេង Zeta បង្កការភ័យខ្លាចនៅទូទាំងប្រទេស ម៉ិកស៊ិកក្រុមនេះចុះថយឥទ្ធិពលដោយសារសមាជិកជាច្រើនត្រូវបាន អាជ្ញាធរចាប់ខ្លួន ហើយសមាជិកមួយចំនួនស្លាប់ពិសេសស្ថាបនិកក្រុមអ្នកលេង ។ ក្រុមអ្នកលេងនេះ ក៏ជាប់ពាក់ព័ន្ធនៅក្នុងអំពើហិង្សាមួយផ្សេងទៀត កើតឡើងក្នុងពន្ធនាគារ Nuevo Leon ក្នុងឆ្នាំ ២០១២ បណ្ដាលឲ្យអ្នកទោស ៤៤ នាក់ស្លាប់ ក្រោយពីសមាជិកក្រុម Zeta ឃុបឃិតជាមួយមេគុកដើម្បីអនុញ្ញាតឲ្យអ្នកទោសរត់គេចខ្លួន ។