ISIS អះអាងថា ខ្លួន​ជា​អ្នក​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក ផ្តាច់ជីវិត​ជនជាតិ​ស៊ី​រី ១៤០​នាក់​

22-February-2016 | ដោយ មែន កំសត់

​ដា​ម៉ាស់​៖ ក្រុម​សកម្មប្រយុទ្ធ ISIS បាន​អះអាងថា ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ ដោយ​គ្រាប់បែក​អត្តឃាត ក្នុង​រដ្ឋធានី​ដា​ម៉ាស់ និង​ហូ​ម​ស៍ របស់​ប្រទេស​ស៊ី​រី នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែល​បាន​បណ្តាល​ឲ្យ មនុស្ស​ជាង ១៤០​នាក់​បាត់​បង់ជីវិត និង​រាប់រយ​នាក់​ទៀត​រងរបួស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦​។​
​គ្រាប់បែក​បួន​គ្រាប់ ត្រូវបាន​គេ​អះអាងថា បាន​ផ្ទុះ​នៅ​ជាយ​ទីក្រុង​ដា​ម៉ាស់ ដែល​បាន​ឆក់យក​ជីវិត​ជន​ស៊ីវិល ស្លូតត្រង់ ៨៣​នាក់​។ ដោយឡែក​នៅ​ទីក្រុង​ហូ​ម​ស៍​វិញ មនុស្ស ៥៧​នាក់​បាន​ស្លាប់ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​ដូចគ្នា ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​។ ប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ ក្រោយ​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​នៅ​ដើម ឆ្នាំ ២០១៦​នេះ ពួក ISIS បាន​ចេញមុខ​សារភាព​។​
​ការ​បំផ្ទុះ​អត្តឃាត​នេះដែរ បាន​កើតឡើង​បន្ទាប់ពី រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃើ​រី (John Kerry) បាន​ឈានទៅ​សម្រេច​កិច្ចព្រមព្រៀង​លើ​បទ ឈប់​បាញ់​គ្នា​ជា​បណ្តោះអាសន្ន​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​ស៊ី​រី ជាមួយនឹង​សម​ភាគី​រុស្ស៊ី​៕

ចំនួនអ្នកទស្សនា

    19630637

  • ថ្ងៃនេះ1981
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20831
  • ខែនេះ66931
  • ឆ្នាំនេះ403191
  • សរុប19630637