ប៉ូលិសរ៉ូម៉ានីមួយក្រុម រឹបអូសបានសាច់ស្តុកទុកជាង៣០ឆ្នាំ មានទម្ងន់ជាង៥តោន ដែលរៀបនឹងយកទៅដាក់លក់នៅខែនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail ដែលបានចុះផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ ។
អ្នកវិភាគមន្ទីរពិសោធន៍បានបង្ហាញឲ្យដឹងថា សាច់ទាំងនោះត្រូវបានស្តុកទុកតាំងពីទសវត្សទី៨០ មកដល់បច្ចុប្បន្ន ហើយវារៀបនឹងត្រូវគេដាក់លក់នៅក្នុងរមណីយដ្ឋាន Costanta ប្រទេសរ៉ូម៉ានីក្នុងពេលឆាប់ៗខាងមុខនេះ ។
តាមពិតសាច់ទាំងនោះធ្លាប់បានដកចេញពីឃ្លាំងក្លាសេម្ដងហើយកាលពី៦ឆ្នាំមុន ប៉ុន្តែត្រូវគេលក់ទៅឲ្យម្ចាស់ហាងនេះឈ្មោះ Razvan Dimoftache ហើយក៏ស្តុកទុកវិញ ដែលម្ចាស់ហាងរូបនេះ ត្រូវបានគេធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងការគេចពន្ធមួយចំនួន ។
យោងតាមលោក Lolita Popescu អ្នកនាំពាក្យសេវាសុខភាពសាធារណៈក្នុងទីក្រុង Constanta បានប្រាប់ឲ្យដឹងថា បើសិនជាសាច់ទាំងនោះដាក់ក្នុងចានឲ្យភ្ញៀវបរិភោគមែន វាអាចនឹងក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលអាចបង្កដល់ថ្នាក់ស្លាប់ទៀតផង ៕