ប្រធានាធិបតីនៃប្រទេសហ្សីមបាវ៉េនៅ អាហ្វ្រិក លោកRobert Mugabeបានអបអរខួបកំណើតទី៩២ឆ្នាំរបស់លោកជាមួយនឹងពិធីចំណាយដ៏ ខ្ជះខ្ជាយ និងនំខេកអបអរខួបកំណើតជាច្រើនរួមមាននំមួយទម្ងន់៩២គីឡូក្រាមនិង មួយទៀតជារូបផែនទីប្រទេសហ្សីមបាវ៉េ ក្នុងពេលប្រជាជនជួបការខ្វះខាតស្បៀងដោយសារប្រទេសជួបគ្រោះរាំងស្ងួត ។
មេដឹកនាំវ័យចំណាស់បំផុតនៅក្នុងលោកនេះ បានរៀបចំពិធីដោយមានការផ្យាយក្នុងទូរទស្សន៍នៅក្នុងខេត្តMasvingo ដែលជួបភាពរាំងស្ងួតកាលពីថ្ងៃសៅរ៍ម្សិលមិញ ជាហេតុនាំអោយមានការរិះគន់មកពីពួកប្រឆាំងដែលថាពិធីនេះជាការ មើលងាយប្រជាជនហ្សីមបាវ៉េសាមញ្ញ។
អ្នកគាំទ្ររាប់ពាន់នាក់ និងតំណាងបរទេសបានមើលលោកMugabeព្រលែងប៉ោងប៉ោង៩២ ស្តាប់ការអានកំណាព្យ ការច្រៀងចំរៀងនិងការស្រែកអបអរនិងអួរមេដឹកនាំនេះថាគាត់ជាជនគំរូ របស់អាហ្វ្រិក។
Mugabe ដែលបានឈានដល់វ័យ៩២ឆ្នាំកាលពីថ្ងៃ២១កុម្ភៈ បានគ្រប់គ្រងប្រទេសនេះអស់៣៦ឆ្នាំ ក្នុងយុគមួយដែលកត់សំគាល់ដោយការលួចបន្លំសន្លឹកឆ្នោត ប្រជាជននាំគ្នាចេញទៅរកការធ្វើនៅក្រៅស្រុកទាំងហ្វូងៗ ការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សនិងឱនភាពសេដ្ឋកិច្ច៕