រឿងរ៉ាវរៀបការដ៏ចម្លែកមួយបានកម្តៅបណ្តាញសង្គម ដោយមានស្ត្រីជាម្តាយម្នាក់បានរៀបការជាមួយនឹងកូនរបស់ខ្លួនទាំងបង្ខំដោយសារតែមានផ្ទៃពោះ ៦ ខែ។
ស្ត្រីវ័យ ៤០ ខាងលើមានឈ្មោះ Betty ហើយចំណែកឯកូនប្រុសអាយុ ២៣ ឆ្នាំមានឈ្មោះ arai Mbereko ដែលអ្នកទាំងពីរនេះរស់នៅស្រុក Mwenezi នៃទីក្រុង Masvingo ប្រទេស Zimbabwe។
បើយោងតាមរបាយការណ៏បានអោយដឹងថាស្វាមីរបស់អ្នកស្រី បានស្លាប់តាំងអំឡុងឆ្នាំ ២០០១មកម្លេះ ហើយអ្នកស្រីគឺជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់និយាយរួមគឺទម្រុងបម្រុងមួយកំផ្លេរដើម្បីអោយកូនរបស់ខ្លួនឯងចូលសាលារៀនដូចគេដូចឯងបាន។
អ្នកស្រីត្រូវបានគេចោទប្រកាន់ពីបទមានសាហាយស្មន់ជាមួយសាច់ញាត្តិឯង ហើយអ្នកស្រីបាននិយាយប្រាប់ តុលាការថា ថាមូលហេតុដែលបានធ្វើអោយ អ្នកស្រីសម្រេចចិត្តរៀបការជាមួយនឹងកូនរបស់ខ្លួនឯងដូចនេះក៏ដោយសារតែមិនចង់អោយស្រីផ្សេង បានប្រាក់ខែពីកូនរបស់ខ្លួនឡើយ ព្រោះអីអ្នកស្រីគឺជាអ្នកទំនុកបម្រុងអោយរៀនសូត្រគ្រប់បែបយ៉ាងទាំងអស់។ ហើយអ្នកស្រីក៏បានបន្ថែមទៀតថា អ្នកស្រីចង់ឃើញកម្លាំងញើសឈាមរបស់ខ្លួន។
បើតាមប្រភពព័ត៌មានពី Coolbuster បានអោយដឹងថា កូនប្រុសវ័យ ២៣ ឆ្នាំខាងលើបានសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានរៀបការជាមួយនឹងម្តាយរបស់ខ្លួន ហើយនិងព្រម សងបំណុលជំនួសឪពុកចុងរបស់ខ្លួនទៀតផង។ បើតាមគេហៈទំព័រ ireporteronline បានអោយដឹងដែរថា ម្តាយនឹងកូនពីរនាក់នេះបានមានទំនាក់ទំនងផ្លូវភេទរហូតមានផ្ទៃពោះ ៦ ខែទៀតផង ហើយស្ត្រីរូបនេះបានលួចរួមភេទជាមួយនឹងប្អូនថ្លៃរបស់ខ្លួន តាំងពីប្តីរបស់ខ្លួននៅមិនទាន់ស្លាប់ទៀតផង។
ទីបំផុតអ្នកម្តាយហើយនិងកូនពីរនាក់នេះត្រូវបានគេបណ្តេញចេញពីភូមិ តែប្រភពព័ត៌មានមិនបានបញ្ជាក់ថា បណ្តេញចេញទៅទីណានោះទេ៕