ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាអាយុ ១៨ ឆ្នាំម្នាក់បានលែងលះប្តីរបស់ខ្លួនបន្ទាប់ពីរៀបការបានតែ ១៤ ថ្ងៃប៉ុននោះបន្ទាប់ពីបានដឹងថា ប្តីថ្មោងថ្មីរបស់ខ្លួនបានងាប់លិង្គនៅយប់ផ្សំដំណេក។
ស្ត្រីខាងលើមិនត្រូវបានគេបង្ហាញឈ្មោះអោយដឹងនោះទេ តែគឺជាអ្នកដែលរស់នៅក្នុងភូមិ Katna នៅទីក្រុង Murshidabad ប្រទេសឥណ្ឌា ហើយគ្រាន់តែបានដឹងពីរឿងនេះ(ប្តីងាប់លិង្គ)ភ្លាមរូបនាងបានសុំលែងលះភ្លាមៗ ហើយនិងទាមទារសំណងថ្លៃបណ្តាការមកវិញដែរ(នៅប្រទេសឥណ្ឌា ខាងស្រីចូលដណ្តឹងប្រុស)។
ក្រុមគ្រួសាររបស់ខាងស្រីបាននិយាយពន្យល់ថា បើសិនជាខាងប្រុសងាប់លិង្គបែបនេះគឺវាពិតជាមិនល្អឡើយ ព្រោះថាកូនស្រីរបស់ពួកគាត់និងមិនមានផ្ទៃពោះ ហើយមានកូនដូចគេដូចឯងឡើយ។ លើសពីនេះទៅទៀតនោះ ចង់អោយខាងប្រុសប្រគល់លុយថ្លៃបណ្ណាការចំនួន 3599 ដុល្លាសហរដ្ឋអាមេរិកអោយវិញ ព្រោះខាងប្រុសអសមត្ថភាពផ្លូវភេទបែបនេះធ្វើអ្វីមិនកើត។
គ្រួសារបស់ខាងស្រីក៏បានបន្តអោយដឹងទៀតដែរថា រឿងនេះមិនអាចបណ្តែតបណ្តោយទុកវាអោយយូរតទៅទៀតបានទេ ព្រោះណាមួយអត់កូនប្រើនឹងគេ ហើយសំខាន់ជាងនេះនោះគឺកិត្តយស្តរបស់នាងនឹងត្រូវបាត់បង់ជាមិនខានឡើយ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការប្តឹងពីគ្រួសារខាងកូនក្រមុំ តុលាកាបានសម្រេចកាត់ក្តីអោយខាងប្រុសបង់ថ្លៃបណ្ណាការចំនួន 7193 ដុល្លាដើម្បីសងថ្លៃខូចខាតទៅដោយខាងស្រីវិញ ក្រោយពីបានរកឃើញថា ខាងប្រុសពិតជាងាប់លិង្គពិតប្រាកដមែន៕