កូនភ្លោះបងប្អូនស្រី២នាក់ដែលបានរៀបការជាមួយកូនភ្លោះបងប្អូន ប្រុស២នាក់ បានសម្រេចចិត្តឲ្យគ្រូពេទ្យវះកាន់កែមុខមាត់ដើម្បីកុំគេច្រឡំ។
វេបសាយ People's Daily Online បានរាយការណ៍ថា កូនភ្លោះអស់ទាំងគ្នានេះ នៅរស់នៅក្នុងភូមិតែមួយជាមួយគ្នានៅខេត្តសានស៊ីប្រទេសចិន។ ពួកគេបានរៀបការកាលពីខែកុម្ភៈ។ពួកគេបានសម្រេចចិត្តទទួលយកការវះកាត់កែមុនមាត់តិចតួចនេះដើម្បី ធានាថាពួកគេមើលទៅខុសគ្នាបន្តិច។ ការសម្រេចចិត្តរបស់ពួកគេត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគេនៅក្នុងភូមិបាន រអ៊ូរទាំថាពួកគេមានការពិបាកក្នុងការចំណាំមុខពួកគេ ហើយថាពេលខ្លះអាចស្គាល់ពួកគេតាមរយៈសំឡេងរបស់ពួកគេប៉ុណ្ណោះ។
បងប្អូនប្រុសម្នាក់នៃកូនភ្លោះបងប្អូនប្រុសនេះបាននិយាយថា មានពេលមួយនោះ គាត់បានចេញទៅដើរលេងហើយបានដឹកដៃប្រពន្ធរបស់បងប្រុសភ្លោះ របស់គាត់ដោយច្រឡំ។ លោកកាំងវេជ្ជបណ្ឌិតនិយាយថា លោកនឹងធ្វើការវះកាត់កែទម្រង់ច្រមុះនិងថ្ងាសបន្តិចរបស់ពួកគេ៕