ឪពុកចុងរំលោភកូនស្រីពីរនាក់ នាងមានអាយុ១២ និង១៤ឆ្នាំរយៈពេលជាង៤ឆ្នាំ បែរម្តាយថតវីដេអូសម្រាប់ផលិតខ្សែភាពយន្តលក់ទៅវិញ?
តើទឹកចិត្តម្តាយ ដែលជាព្រះ របស់កូនជាគំរូល្អរបស់កូនបាត់ទៅឯណា? រឿងរ៉ាវគួរឲ្យសោកសង្វេគបានកើតឡើងទៅលើកុមារីពីររូប ដែលមានអាយុទើបតែ ១២ ឆ្នាំនិង១៤ឆ្នាំ ត្រូវឪពុកចុង ចាប់បង្ខំរំលោភ បង្ខំទុកនៅក្នុងផ្ទះរយៈពេលជាង៤ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ម្តាយបង្កើតក៏បានចូលរួម ដោយថតវីដេអូ ពេលដែលប្តីរបស់ខ្លួនចាប់រំលោភកូនបង្កើតរបស់ខ្លួន ដើម្បីផលិតខ្សែភាពយន្តលក់យកប្រាក់ទៀតផង។
ជនរងគ្រោះដែលជាកុមារីពីររូបខាងលើ ទើបតែមានអាយុ១២និង១៤ឆ្នាំប៉ុណ្ណោះត្រូវឪពុកចុង អាយុ៤២ឆ្នាំ ចំណែកម្តាយអាយុ៣២ឆ្នាំបង្ខំទុករំលោភជាង៤ឆ្នាំកន្លងមកស្ថិតនៅក្នុងផ្ទះរបស់ជនល្មើសស្ថិតនៅឆ្នេរសមុទ្រភាគខាងជើង រដ្ឋQueensland ប្រទេសអូស្ត្រាលី។ ប៉ូលិសបានចាប់ខ្លួនពីរនាក់ប្តីប្រពន្ធចិត្តអប្រិយខាងលើ ក្រោយពេលកូនម្នាក់ក្នុងចំណោមពីរនាក់ បាន និយាយរឿងរ៉ាវប្រាប់មិត្តភ័ក្ត្រ ក្នុងឱកាសដ៏គម្រមួយ។
គូស្វាមីភរិយាខាងលើ រងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងថតវីដេអូទុកធ្វើអាជីវកម្មទៀតផង។ ប្រធានក្រុមស្រាវជ្រាវលោក Dave Miles បានឲ្យដឹងថា « ពីរនាក់ប្តីប្រពន្ធខាងលើ បានរួមដៃគ្នាក្នុងការបៀតបៀនផ្លូវភេទកុមារីជាកូនរបស់ខ្លួន។ នៅពេលនេះយើងបន្តស្រាវជ្រាវពីការធ្វើទារុណកម្មទៅលើកុមារីទាំងពីរនាក់»។ លោកបន្តទៀតថា កុមារីទាំងពីររូបត្រូវបានម្តាយបញ្ចុះបញ្ចូល មនោគមន៍វិជ្ជាថា ការធ្វើបែបនេះគឺជារឿងធម្មតា សម្រាប់កុមារីទូទៅ មិនមែនជារឿងចំឡែកនៅឡើយ។ ទាំងនោះហើយបានជាកុមារីទាំងពីរមិនមានសកម្មភាព តបតវិញ ដោយយល់ថានោះជាសកម្មភាពធម្មតាប៉ុណ្ណោះ។
នៅពេលនេះប៉ូលិសកំពុងស្រាវជ្រាវ ថាតើប្តីប្រពន្ធទាំងពីរនាក់ខាងលើ បានលក់ចែកចាយខ្សែអាត់វីដេអូស្តីពីការរំលោភកូនស្រីរបស់ខ្លួនឯងនៅក្នុងប្រទេសដែរឬទេ?
សកម្មភាពឪពុកម្តាយបៀតបៀនផ្លូវភេទកូនខ្លួនឯង គឺជាបញ្ហាដ៏ស្មុគ្រស្មាញបំផុតនៅក្នុងសង្គម បច្ចុប្បន្ន ដោយមានករណីជាច្រើនបានកើតឡើងនាពេលកន្លងមក ពិសេសគឺឪពុកចុងចាប់រំលោភកូនដើម ជាដើម។