សមាជិកគ្រួសារដែលមានគ្នា៨នាក់នេះបានឈ្នះប្រាក់ចំនួន៤២៩,៦លាន ដុល្លារពីល្បែងឆ្នោតឡូតូ ឬ Jackpot នៅរដ្ឋញូវស៍ជើស៊ីកាលពីសប្តាហ៍មុន។
លោកស្រី ភាលី ស្មីត (Pearlie Smith) ជាម្តាយនិង កូន៧នាក់របស់គាត់បានឈ្នះប្រាក់ដ៏ច្រើននេះ បន្ទាប់ពីពួកគេបានចំណាយប្រាក់តែ៦ដុល្លារប៉ុណ្ណោះក្នុងការទិញ សន្លឹកឆ្នោតមួយដើម្បីលេងល្បែងឆ្នោតនេះ។
លោកស្រីនិងកូនទាំងអស់របស់គាត់បានមូលមតិគ្នាថានឹងធ្វើ ការបរិច្ចាគប្រាក់ចំនួន១០ភាគរយនៃប្រាក់ទាំងអស់នេះឱ្យទៅព្រះវិហារ របស់ពួកគេ ហើយនឹងបរិច្ចាគប្រាក់ខ្លះទៀតដើម្បីជួយដល់ស្រីដែលងាយរងគ្រោះ៕