ក្រុងប្រ៊ីសបាន៖ ប៉ូលិសបន្ដស៊ើបករណីចែកចាយ គ្រឿងញៀនលើ ចេនណា ដ្រីស្កូល ពេលពួកគេឃើញវីដេអូសិច ៣ ឃ្លីបលើទូរស័ព្ទរបស់នាង។ វីដេអូទាំងនោះបង្ហាញរូបភាពស្ដ្រីម្នាក់ ដែលជារូបនាង បានរួមភេទជាមួយឆ្កែ។
ប៉ូលិសចោទប្រកាន់នាងពីបទតិរច្ឆានភាព និងជួញដូរគ្រឿងញៀន។ពួកគេក៏បានរកឃើញសារដែលបង្ហាញថា នាងលក់គ្រឿងញៀនយ៉ាងតិច ១១៣ ក្រាម។ ដ្រីស្កូល វ័យ ២៨ ឆ្នាំ បង្ហាញខ្លួនក្នុងសវនាការឆ្នាំ ២០១៤ និងអាចធានានៅក្រៅឃុំ។ ថ្មីៗនេះ មេធាវីនាងមកពីក្រុងប្រ៊ីសបាន អូស្ដ្រាលី បានប្ដឹងជំទាស់ដល់តុលាការកំពូល។
នាយកប្រតិបត្ដិ ម៉ាក ថូវេន អង្គការសិទ្ធិសត្វ RSPCA រដ្ឋឃ្វីនលែន ថា៖ «RSPCA នឹងជួយដល់សត្វ បើនាងរំលោភសត្វមែន។ យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយឆ្កែ»៕