លោក Travers Beynon ជាកំពូលសេដ្ឋីជនជាតិអូស្ត្រាលីវ័យក្មេង ដែលមានមុខជំនួញរកស៊ីលើថ្នាំជក់ចែកចាយទូទាំងពិភពលោក ហើយលោកបានហៅខ្លួនឯងថា «បុរសស្ករគ្រាប់» (Candyman)។ សេដ្ឋីវ័យក្មេងរូបនេះចូលចិត្តបង្ហាញភាពឡូយឆាយ និង ភាពអស្ចារ្យមិនថាក្នុងរូបភាពបែបណាដើម្បីបង្អួតគេឯង។
អ្វីដែលគួឱ្យមិនជឿបំផុតនោះ សេដ្ឋីម្នាក់នេះឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិឱបស្រីស្នេហ៍មិនចេះ តិច និង បញ្ជាប្រពន្ធខ្លួនឯងឱ្យវារដើដូចឆ្កែ ហើយថែមទាំងបង្ហោះរូបថតក្នុង instagram ថាខ្លួនឯងអស្ចារ្យទៀតផង។
ក្រៅពីមានសកម្មភាពប្លែកៗ សេដ្ឋីថ្នាំជក់រូបនេះចូលចិត្តចំណាយប្រាក់ទិញរបស់ថ្លៃៗ ហើយសូម្បីតែពិធីជប់លៀងនៅមាត់សមុទ្រក៏ចំណាយអស់ ៣,៧ លានដុល្លារ ព្រោះតែចង់ផ្គាប់ចិត្តស្រីស្អាត។
កាលពីមុនសេដ្ឋីរូបនេះធ្លាប់បង្ហោះរូបថតថតអាក្រាតជាច្រើន រូបខ្លះបង្ហាញពីពិធីទទួលទានអាហារស៊ូស៊ីតម្រៀបលើនារីដេកស្រាត ហើយមានរូបថតខ្លះទៀតបានប្រើគំនិតច្នៃប្រឌិតប្តូរមកជាហេមប៊ឺហ្គឺ តម្រៀបលើនារីដេកស្រាតវិញម្តង។ សេដ្ឋីរូបនេះពិតជាមានគំនិតច្នៃប្រឌិតក្នុងការបង្អួតគេឯងពិតមែន ទិដ្ឋភាពប្លែកៗរហូតចេះនឹកឃើញយកខ្សែចងឆ្កែឱ្យប្រពន្ធពាក់ រួចឱ្យដើរវារពេញសួនច្បារមុខផ្ទះ។
តាយាយរបស់នាង Taesha ដែលជាប្រពន្ធមានតែឈ្មោះរបស់លោក Travers មានការបារម្ភពីចៅស្រីយ៉ាងខ្លាំង ព្រោះកន្លងមកចៅស្រីរបស់គាត់មិនដែលហ៊ានជំទាស់ចិត្តប្តីខ្លួនឯងឡើយ ទោះជា សេដ្ឋីវ័យក្មេងនេះនាំស្រីប៉ុន្មាននាក់ចូលផ្ទះក៏ដោយ រហូតមានពេលខ្លះនាងត្រូវដេកក្នុងបន្ទប់រួមគ្នាជាមួយស្រីៗរបស់ប្តី ក៏នាងនៅតែមិនហ៊ានហាមាត់ប្រកែតឡើយ តែទង្វើរបស់លោក Travers ហាក់ដូចជាអាក្រក់ឡើងៗរហូតដល់ថ្នាក់ឱ្យចៅស្រីគាត់រស់នៅដូចសត្វ ធាតុ គ្មានផ្តល់កិត្តិយសដល់នាងសូម្បីតែបន្តិច៕