សារព័ត៌មាន «UPI» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា ក្រុមហ៊ុន «Kronenbourg 1664» ជាក្រុមហ៊ុនស្រាបៀរដ៏ល្បីរបស់បារាំង បានបើកបម្រើស្រាបៀរដល់អតិថិជន ដោយប្រើឆ្កែពូជ «German Shepherd» នៅរង្គសាល «Kronenboourg 1664’s Bar D’Alsace-Tian» ក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។
លោក Ifeoma Dozie នាយកក្រុមហ៊ុន «Kronenbourg 1664» និយាយថា «យើងមានក្តីត្រេកអរដែលបើករង្គសាលបែបនេះជាលើកដំបូងនៅលើ ពិភពលោក ដោយប្រើឆ្កែជាបុគ្គលិក ហើយអតិថិជនបានជួបព្រឹត្តិការណ៍ថ្មី និងជាវិធីសាស្ត្រដែលយើងចង់ណែនាំឱ្យស្គាល់រង្គសាល Alsace-Tian» ។
តាមការរៀបរាប់របស់បុគ្គលិកក្នុងរង្គសាលថា បំពេញតួនាទីបម្រើស្រាបៀរ ដោយផ្ទុកនៅក្នុងប្រអប់ឈើទម្ងន់ស្រាល ចងព្យួរនៅត្រង់ករបស់វាយកទៅជូនអតិថិជន ។ ឆ្កែបំពេញតួនាទីជាអ្នកលើកស្រាបៀរតែក្នុងរយៈពេលត្រឹម២ម៉ោង ប៉ុណ្ណោះ ហេតុដូច្នេះអតិថិជនដែលចង់ឃើញរូបភាពបែបនេះត្រូវកក់កន្លែងទុកជា មុន៕