សហរដ្ឋអាមេរិក៖ទូរទស្សន៍ KHOU-TV រាយការណ៍ថា បើតាមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកឱ្យដឹងថា អ្នកគ្រូស្រស់ស្អាតម្នាក់នាង Alexandria Vera ជាគ្រូបង្រៀនមធ្យមសិក្សាថ្នាក់ទី៨ វ័យ២៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកូនសិស្សរបស់ខ្លួន វ័យ១៣ឆ្នាំ ដោយបានបង្កើតចំណងស្នេហ៍ខុសវ័យតាំងពីឆ្នាំ២០១៥ ហើយមានផ្ទៃពោះនៅខែមករា ២០១៦ តែនាងបានយកកូនចេញនៅខែកុម្ភៈ បន្ទាប់ពីការចាប់ផ្តើមស៊ើបអង្កេតរបស់ប៉ូលិស ។
ឥឡូវនេះកូនសិស្សម្នាក់នោះមានអាយុ១៤ឆ្នាំហើយ ខណៈអ្នកគ្រូជាប់ចោទត្រូវគេបណ្តេញចេញពីសាលា Stovall Middle School តំបន់ Houston សហរដ្ឋអាមេរិក និងស្ថិតក្នុងពន្ធនាគាររដ្ឋតិចសាស់បន្ទាប់ពីប៉ូលិសមាន ដីកាចាប់ខ្លួនស្របច្បាប់ពីភាគីដើមបណ្តឹង ។
នាង Vera បានបដិសេធរាល់ការឆ្លើយសំនួរនានានៅពេលអ្នករាយការណ៍ទូរទស្សន៍KTRK-TV សួរនៅតុលាការ ។
យោង តាមឯកសារតុលាការនាង Vera ប្រាប់អ្នកស៊ើបអង្កេតថា នាងបានជួបកូនសិស្សកាលពីឆ្នាំ២០១៥អំឡុងពេលរដូវក្តៅ ហើយជាកូនសិស្សក្នុងថ្នាក់របស់នាង ។
នាងបញ្ជាក់ថា កូនសិស្សបានលែបខាយនាងដោយការសួរនាំរឿងឈ្មោះគណនីបណ្តាញកម្សាន្ត Instagram។ ពេលនោះនាងបានបដិសេធ តែក្រោយមកនាងលង់ស្នេហ៍គេ គឺគ្មានពាក្យអ្វីក្រៅពីធ្វើតាមបេះដូងខ្លួនឯងទេ ។
ចាប់តាំងពីពេលនោះមកស្នេហារវាងនាង Vera និងកូនសិស្សពុះកញ្ជ្រោលឡើង ដោយមានសកម្មភាពដូចជាឱបថើបក្នុងរថយន្តរបស់នាង និងការរួមភេទលើកដំបូងនៅផ្ទះរបស់កូនសិស្សនោះ ។ លើសពីនេះទៅទៀត នាងនិងកូនសិស្សបានរួមភេទស្ទើរតែក្លាយជាទម្លាប់ទៅហើយនៅផ្ទះរបស់ នាង ដោយពួកគេស្រឡាញ់គ្នាទៅវិញទៅមក ។
នាង Vera ប្រឈមការជាប់គុកពី២៥ទៅ៩៩ឆ្នាំ លើបទឧក្រិដ្ឋរំលោភបំពានផ្លូវភេទកូនសិស្សជាអនីតិជនដោយរដ្ឋអាជ្ញា មានវត្ថុតាងបង្ហាញពីខែកញ្ញា ២០១៥ រហូតដល់ខែមករា ២០១៦ ។ នេះមិនមែនជាករណីទី១ទេ ដែលអ្នកគ្រូបង្រៀនរំលោភបំពានផ្លូវភេទកូនសិស្សខ្លួនឯង ពោលគឺធ្លាប់កើតមានករណីស្រដៀងគ្នានេះនៅសហរដ្ឋអាមេរិកច្រើនករណី មកហើយ។ អ្នកគ្រូទាំងនោះត្រូវសាលាបណ្តេញចេញ ពិសេសប្រឈមមុខនឹងផ្លូវច្បាប់ ៕