ក្មេងស្រីជំទង់ប៉ាគីស្ថានម្នាក់ត្រូវបានដុតទាំងរស់ដោយម្តាយ របស់នាង បន្ទាប់ពីនាងបានបដិសេធការបង្ខិតបង្ខំរៀបការដែលរៀបចំឡើងដោយម្តាយ របស់នាង ហើយបានរត់ចេញពីផ្ទះទៅរៀបការជាមួយមិត្តប្រុសរបស់នាង។
នាង Zeenat Rafiq អាយុ១៨ឆ្នាំរូបនេះបានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីម្តាយរបស់នាងនិងបងប្រុសរបស់នាងបានចាប់នាងចងទៅនឹងគ្រែ មួយ បន្ទាប់មកបានចាក់ស្រោចសាំងលើខ្លួនប្រាណរបស់នាង ហើយបានដុតនាងទាំងរស់នៅផ្ទះនៅទីក្រុង Lahore ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន។
ម្តាយរបស់នាង ឈ្មោះ Parveen Rafiq ត្រូវបានចាប់ខ្លួននៅថ្ងៃដដែលនោះ ហើយចាប់តាំងពីពេលនោះមក ស្ត្រីជាម្តាយនេះបានសារភាពថាបានសម្លាប់កូនស្រីរបស់គាត់ ដោយសារតែនាងបានបដិសេធការរៀបការតាមប្រពៃណីយដែលបានគ្រោងទុក។ ក្រុមមន្ត្រីប៉ូលិសបាននិយាយថា មុនពេលហេតុការណ៍នេះបានកើតឡើងនោះ នាង Zeenat Rafiq បានរៀបការរួចហើយជាមួយមិត្តប្រុសរបស់នាងឈ្មោះ Hasan Khan ជាជាងធ្វើម៉ូតូ។ ការរៀបការរបស់ពួកគេនេះត្រូវបានធ្វើឡើងនៅចំពោះមុខចៅក្រមតុលាការ កាលពីខែមុន។ កាលពី៣ថ្ងៃកន្លងទៅនេះ លោកស្រី Parveen Rafiq និង ពូម្នាក់របស់នាងបានទៅលេងនាងដើម្បីបញ្ចុះបញ្ចូលនាងឱ្យវិល ត្រឡប់មកផ្ទះវិញ។
លោក Hasan Khan ដែលជាប្តីរបស់នាងបាននិយាយប្រាប់ទូរស្សន៍ Geo News TV ក្នុងស្រុកថា នាង Zeenat Rafiq មានការព្រួយបារម្ភខ្លាំង ហើយនាងមិនចង់វិលត្រឡប់ទៅវិញនោះទេ។ នាងនិយាយថា “កុំឱ្យនាងទៅអី ពួកគេនឹងសម្លាប់នាង”៕