គូស្នេហ៍មួយគូកម្ពស់ទាបជាងគេបំផុតនៅលើពិពភលោកបាននិយាយថា កម្ពស់និងមាឌមិនមែនជាបញ្ហានោះទេនៅពេលសេចក្តីស្រឡាញ់និងស្នេហា បានចាប់ផ្តើមកើតមានចំពោះគ្នាទៅវិញទៅមកនោះ។
លោក Paulo Gabriel da Silva Barros មានកម្ពស់ ០,៨៨ ម៉ែត្រ អាយុ ៣០ឆ្នាំ និង នាង Katyucia Hoshino មានកម្ពស់ ០,៨៩ អាយុ២៦ឆ្នាំ។ អ្នកទាំង ២ រស់នៅប្រទេសប្រេស៊ីល។ ពួកគេបានជួបគ្នាតាមរយៈបណ្តាញទំនាក់ទំនងសង្គមអស់រយពេល១០ឆ្នាំ កន្លងទៅ ហើយឥឡូវនេះ ពួកគេបានរស់ជាមួយគ្នា។
លោក Paulo Gabriel da Silva Barros ដែលធ្វើការជាលេខាធិការផ្នែកច្បាប់រូបនេះបាននិយាយថា វាជាស្នេហាឃើញភា្លមស្រឡាញ់ភ្លាម។ លោកបាននិយាយថា “ខ្ញុំបានឃើញនាងស្រស់ស្អាតតាំងពីឃើញភ្លាមពីដំបូងមក នៅពេលដែលខ្ញុំបានជួបនាង”។
នាង Katyucia Hoshino ដែលមានហាងកែសម្ផស្សខ្លួនឯងនេះ បាននិយាយថា លើកទីមួយ នៅពេលដែលខ្ញុំបានចាប់ផ្តើមនិយាយទៅកាន់គាត់នោះ គាត់ដូចជាមនុស្សដែលធ្វើឱ្យមានការទើសចិត្តបន្តិច នៅពេលគាត់និយាយតាមប្រព័ន្ធទំនាក់ទំនងសង្គមនោះ។ ប៉ុន្តែ ថ្ងៃមួយនោះយើងបានទាក់ទងគ្នាទៀតតាមប្រព័ទ្ធទំនាក់ទំនងសង្គមទើប ដឹងថាគាត់ពិតជាមនុស្សគួរពឹងពាក់និងជឿទុកចិត្តបាន។
ពីរខែក្រោយមក លោក Paulo Gabriel da Silva Barros បានធ្វើដំណើរចម្ងាយជិត៣០០គីឡូម៉ែត្រទៅទីក្រុង Londrina (ប្រេស៊ីល) ដើម្បីជួបនាង។
អ្នកទាំង២នេះ សង្ឃឹមថាពួកគេនឹងអាចជាប់ក្នុងបញ្ជីកំណត់ត្រាប្លែកៗពិភពលោក Guinness Book of World Records៕