Facebook អនុញ្ញាត​ឲ្យ Comments ជា​វីដេអូ​បាន​ហើយ​នៅថ្ងៃនេះ​!

11-June-2016 | ដោយ មែន កំសត់


​អាមេរិក​៖ នៅ​ទីបំផុត ក្រោយពេល​សាកល្បង​អស់​ជាច្រើន​ខែ បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មុខងារ​ថ្មី​មួយទៀត​គឺ អាច Upload វីដេអូ​ចូលទៅក្នុង​ប្រអប់ Comments នេះ​បើ​យោងតាម​ការចេញផ្សាយ​នៅលើ​ប្លក់​របស់ Facebook ផ្ទាល់ នា​រសៀល​ថ្ងៃទី​១០ ខែមិថុនា​។​
​យោងតាម​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹងថា ការអនុញ្ញាត​ឲ្យ Upload វីដេអូ​ចូលទៅក្នុង​ប្រអប់ Comments នេះ​គឺ​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​នៅ​ទូទាំង​ពិភពលោក មិន​ថា​ប្រអប់ Comments របស់ Page, Post, Groups នោះទេ គឺ​សុទ្ធសឹងតែ​អាច Upload ចូល​បាន ជាពិសេស​គឺអាច​ប្រើ​បាន​ទាំង​នៅលើ​កុំព្យូទ័រ​, វេ​ប​សាយ ព្រមទាំង​ប្រព័ន្ធ​ដំណើរការ Android និង iOS​។​

​គួរបញ្ជាក់​ផងដែរ​ថា ការអនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ Upload វីដេអូ​ចូលក្នុង Comments នេះ គឺ​ដើម្បី​ឲ្យ​ការទំនាក់ទំនង​រវាង​អ្នកលេង Facebook ទាំងអស់ កាន់​តែមាន​ភាពស្និទ្ធស្នាល និង​ទូលំទូលាយ​៕

ចំនួនអ្នកទស្សនា

    19630237

  • ថ្ងៃនេះ1581
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20431
  • ខែនេះ66531
  • ឆ្នាំនេះ402791
  • សរុប19630237