ជារឿងចម្លែកមួយក្នុងមជ្ឈដ្ឋានបាល់ទាត់ស៊ុយអែតគឺ កីឡាករAdam Lindin Ljungkvist របស់ក្លិបPershagen Sk នៅលីកទី៧របស់ស៊ុយអែត ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញ ដោយសារផោមឮខ្លាំង ។
នេះតាមកាសែត Aftonbladetរបស់ស៊ុយអែតចុះផ្សាយកាលពីថ្ងៃទី២១ មិថុនា។ កីឡាករAdam Lindin Ljungkvist បង្ហើបឱ្យដឹងថា៖«នេះជាការកាត់ក្ដីដ៏ចម្លែកមួយរបស់អាជ្ញាកណ្ដាល ធ្វើឱ្យខ្ញុំស្ទើរតែមិនជឿ ព្រោះតែឈឺពោះទើបខ្ញុំផោមឮខ្លាំង ដឹងអីស្រាប់តែអាជ្ញាកណ្ដាលរត់មកផ្ដល់កាតលឿងទី២រួចលើកកាតក្រហម បណ្ដេញខ្ញុំចេញ ធ្វើឱ្យខ្ញុំខឹងយ៉ាងខ្លាំង»